លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សាំងដូសជំរុញប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារ កាន់តែកើនឡើងខ្ពស់

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា ការចាក់​វ៉ាក់សាំងដូសជំរុញ នូវប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រ​ការពារ​បុគ្គល​កាន់តែកើន​ឡើងខ្ពស់​ជាង​ការ​ចាក់ដូសជំរុញ ដោយប្រើវ៉ាក់សាំងតែមួយប្រភេទដូចគ្នា។

Banner Sidebar 1 – ទឹកលាងដៃ

លោកជំទាវបន្ថែមថា «វ៉ាក់សាំងដែលបាននឹងកំពុងប្រើប្រាស់នៅកម្ពុជាទាំងអស់ ដែលមាន ៦ ប្រភេទ​ខុសៗគ្នានេះ សុទ្ធតែមានប្រសិទ្ធភាព សុវត្ថិភាព និងត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​ដោយអង្គការសុខភាពពិភពលោកទាំងអស់»។

បន្ថែមពីលើនេះ ខ្ញុំសូមបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសជំរុញប្រភេទតែមួយ ដូចជាអ្នកខ្លះ​ចាក់​វ៉ាក់សាំង អាស្រ្តាហ្សេនេកា ទាំង៣ដូស នោះអង់ទីគ័រការពារខ្លួនបានកើនឡើងដូចគ្នា ប៉ុន្តែ​ការ​កើន​ឡើង​អង់ទីគ័រនេះ មិនខ្ពស់ដូចការចាក់ឆ្លាស់ប្រភេទវ៉ាក់សាំងនោះទេ មានន័យថា​អ្នក​ចាក់វ៉ាក់សាំង​ស៊ីណូវ៉ាក់ ពីរដូស (ដូសមូលដ្ឋាន) ហើយចាក់ដូសជំរុញទី៣ ប្រភេទ អាស្រ្តាហ្សេនេកា នោះនឹងមានអង់ទីគ័រខ្ពស់ជាងអ្នកចាក់អាស្រ្តាហ្សេនេកា ទាំង៣ដូស”។

លោកជំទាវបញ្ជាក់ថា ក្នុងអំឡុងពេលពី៣ខែឡើងទៅ អង់ទីគ័រការពារខ្លួនរបស់បុគ្គលនីមួយៗ នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ ហើយនឹង​អស់​ទាំង​ស្រុង​ក្នុងអំឡុងពេលពី៦ខែ ឬ៨ខែយ៉ាងយូរ៕

ប្រភព៖ BTV

អត្ថបទដែលជាប់ទាក់ទង