មនុស្ស ជិត ២ម៉ឺន នាក់ ផ្អេីលចុះចាប់ត្រីនៅខេត្តត្បូងឃ្មុំ
អ្នកទេសចរជាតិ និងអន្តរជាតិ សរុបចំនួនប្រហែលជាង១៧៨១៨ នាក់ បាន ចូល រូមពិធីចាប់ត្រីប្រចាំ ឆ្នាំ ដែល រៀបចំ ឡើ ង ដោយ រដ្ឋបាល ខេត្តត្បូងឃ្មុំ និង មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ នៅ ថ្ងៃទី ១៥ ខែកុម្ភៈ នេះ។
ពិធីនេះរៀបចំឡើង នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បឹងត្រពាំងក្រម បានចាប់ផ្តើមប្រារព្ធ ពិធីមួយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បងប្អូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំក៏បានប្រមូលផលកសិកម្មរួចរាល់អស់ហើយដែរ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានប្រារព្ធពិធីមួយហៅថា “ពិធីចាប់ត្រី” ដែលប្រព្រឹត្តិទៅដោយមានការចូលរួមពីគណៈ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ លោកប្រធាន _អនុប្រធានមន្ទីរជុំវិញខេត្ត ប្រធានសមាគមន៍នារីខេត្ត និងសមាជិក ព្រមទាំងលោកអភិបាលស្រុក លោកមេឃុំ កងកម្លាំងប្រដាប់អាវុធ វរៈការពារព្រំដែន ប្រជាពលរដ្ឋ អញ្ជើញមកគ្រប់ទិសទី។
ក្នុងពិធីនោះដែរមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមសរុបចំនួនប្រហែលជាង១៧៨១៨ នាក់ ស្រីចំនួន៩៨៣៩នាក់ និងភ្ញៀវអន្តរជាតិចំនួន៤នាក់ នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តត្បូងឃ្មុំ ដែលជាឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា កត្តាទាំងនេះក៏ដោយសារខេត្តមានសុខសុវត្ថិភាពល្អ ហេដ្ឋារចនាសម្ព័ន្ឋខេត្តល្អ ជាពិសេសជីវភាពរស់នៅប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្រោមម្លប់សន្តិភាព។