សម្ដេចតេជោ ហ៊ុន សែន សម្រេចលប់
ចោលទាំងអស់រាល់ការអនុញ្ញាតអោយធ្វេីការដោះដូរ និង អភិវឌ្ឍន៍
នៅព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលេីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ដែលមានខ្លឹមសារដូចខាងក្រោម ៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៍ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា៕