មូលហេតុដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនលោក ធែល ធីលែន ព្រោះតែ…

លោក ធែល ធីលែន អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ចាប់ខ្លួននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ប្លុង វិសាលា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ក្រោមបទចោទប្រកាន់
លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន ស្ថិតនៅភូមិដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីកំឡុងឆ្នាំ២០១៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល។

Banner Sidebar 1 – ទឹកលាងដៃ

ជនជាប់ចោទក្រោយចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាលភ្លាមៗ
ផងដែរ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោក ប្លុង វិសាល បានអោយដឹងថា
ទី១៖ ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនជាប់ចោទឈ្មោះ ធែល ធីលែន ភេទប្រុស អាយុ៣២ឆ្នាំ ទៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ខេត្តកណ្តាល នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ប្រភព៖​Apsara Net TV News

អត្ថបទដែលជាប់ទាក់ទង