នគរបាលក្រុងពោធិ៍សាត់ បង្កេីតក្ដីឈឺចាប់អោយជនរងគ្រោះ ដោយបានដោះលែងជនបង្ករ និងរថយន្តបង្ករទៅបាត់ ខណៈជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅវៀតណាម នៅឡេីយ
ក្រុមគ្រួសារ ជនរងគ្រោះ ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅខេត្ត ពោធិ៍សាត់ បានអោយដឹងថា នគរបាល ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដោះលែងជនបង្ករ និង រថយន្ត បង្ករ គ្រោះថ្នាក់ ចរាចរណ៍ ដោយគ្មានដំណោះស្រាយចំពោះ ជនរងគ្រោះ ឡេីយ ។
ក្រុមគ្រួសារ ជនរងគ្រោះ បានអោយដឹងថា កាលពីថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២០ វេលា ម៉ោង ជិត ១០ ព្រឹក មានគ្រោះថ្នាក់ចរាចរណ៍មួយនៅក្បាលស្ពានថ្មត្រើយខាងលិច ក្រុងពោធិ៍សាត់រវាងរថយន្ត និងម៉ូតូ ខាងម៉ូតូបណ្ដាលអោយជនរងគ្រោះសន្លប់និងបែកក្បាលខាងស្តាំ និងជាំភ្នែកខាងស្តាំដែរ នៅនឹងកន្លែង ។
បងប្អូនបានបញ្ជូនជនរងគ្រោះទៅពេទ្យដើម្បីសង្គ្រោះ រុំរបួស បន្ទាប់មកជញ្ជូនទៅស្គែនក្បាលមានឈាមកក៣កន្លែង ក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅសង្គោះនៅវៀតណាមសង្គ្រោះបន្តទៀត ។
ចំណែករថយន្តបង្ករពាក់ស្លាកលេខ ភ្នំពេញ2AY-2577 ម៉ាក ហ្វត ពណ៌ ស បានបើករត់តែដោយបានប្រជាជន និងបងប្អូនរត់ម៉ូតូឌុបបានជួយដេញចាប់បាននៅជាប់ភ្លើងស្តុប បំបែកលាច ហេីយនគរបាលបានមកយកទៅដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ ស្រាប់ តែនៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៣រសៀល នគរបាលក្រុង ពោធិ៍សាត់ បានដោះលែងជនបង្ករ និង រថយន្តទៅបាត់ហើយ ដោយជនរងគ្រោះមិនទាន់បានទទួលសំណងព្យាបាលខ្លួន ដែលកំពុងតែសង្គ្រោះនៅប្រទេសវៀតណាមនៅឡើយ។
ពាក់ព័ន្ធ នឹង ករណី នេះ ខ្ញុំបានទូរស័ព្ទ ទៅ អធិការ រងក្រុងពោធិសាត់ដែលមានលេខ ០៩២ ៨៥៥៣៨៣ ប៉ុន្ដែ ម្ចាស់ ទូរស័ព្ទឆ្លេីយមកវិញថា លោកមិនមែនជា អធិការ រងទេ ។ តែគ្រួសារជនរងគ្រោះ អះអាងថា លេខទូរស័ព្ទ និងហេីយ ជាលេខរបស់លោក អធិការ រងទទួលបន្ទកចរាចរក្រុងពោធិសាត់ ។