នគរបាលបញ្ជូនតារាសិចស៊ី ថៃ ស្រីនាង ទៅតុលាការ

ប្រភពច្បាស់ការពីនាយនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅមុននេះបន្តិច ថានៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះមន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនតារាសិចស៊ី ថៃ ស្រីនាង ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្ទាប់ពីតារាសិចស៉ីរូបនេះ បានបន្ដបង្ហោះរូបថតអាសអាភាស រំលោភលេីកិច្ចសន្យាដែលបានធ្វេីចំពោះមុខសមត្ថកិច្ចតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

Banner Sidebar 1 – ទឹកលាងដៃ

ឈ្មោះ ថៃ ស្រីនាង ត្រូវបានអ្នកប្រេីប្រាស់បណ្ដាញសង្គមហ្វេសប៊ុកស្គាល់ថា ជាតារាស្រីដែលបង្ហោះរាងកាយស្ទេីរតែអាក្រាតទៅហេីយ នៅពេលផ្សាយលក់ផលិតផលតាមអនឡាញ។ ទង្វើរបស់នាងទទួលបានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល បានបញ្ជាអោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បិទគណនីហ្វេសប៊ុកណាដែលផ្សាយបង្ហាញកេរ្តិ៍ខ្មាសហួសហេតុពេលលក់ផលិតផលរបស់ខ្លួនតាមអនឡាញ។ ចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង