ព្យុះទីហ្វុង Yagi វាយប្រហារទីក្រុងហាណូយដ៏សំខាន់របស់វៀតណាម មិនធ្លាប់មានជាង១០ឆ្នាំមកហើយ

យោងតាមរូបភាពវីដេអូពីសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញថាប្រជាជននៅទីក្រុងហាណូយបានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ដ៏ជន់ជោរនៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីព្យុះទីហ្វុង Yagi បញ្ចេញឥទ្ធិពលនិងបោកបក់កាត់ប្រទេសវៀតណាមចាប់តាំងកាលពីចុងសប្តាហ៍នេះ។

Banner Sidebar 1 – ទឹកលាងដៃ

ប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តទទួលរងនូវផលវិបាកពីកម្លាំងព្យុះទីហ្វុង ដែលបានបោកបក់នៅភាគខាងជើងនៃប្រទេសជាមួយនឹងស្ថានភាពភ្លៀង និងខ្យល់បក់ខ្លាំងក្នុងល្បឿនលើសពី១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ស្ថានភាពទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ បានធ្វើឲ្យទីក្រុងរបស់វៀតណាមជាពិសេសទីក្រុងហាណូយក្លាយជាទន្លេក្រហមដោយភ្លៀងលាយល្បាក់ភក់និងបានបង្ខំឱ្យមានសកម្មភាពជម្លៀសប្រជាជនរាប់រយនាក់ជាច្រើនថ្ងៃផងដែរ។

បើតាមលោក Mai Van Khiem ជានាយកមជ្ឈមណ្ឌលជាតិផ្នែកព្យាករណ៍អាកាសធាតុនិងឧតុនិយម ព្រមទាំងទឹកទន្លេ បានឲ្យដឹងថាទឹកបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៤ មក គឺ១០ឆ្នាំគត់​តែម្តង។ សូមបញ្ជាក់ថាគិតត្រឹមរសៀលថ្ងៃព្រ.ហនេះមនុស្ស១៥៥ នាក់បានស្លាប់នៅក្នុងប្រទេសវៀតណាម បន្ទាប់កម្លាំងព្យុះទីហ្វុង Yagi ខណៈដែលស្ថានភាពទឹកជំនន់ដ៏ធំនេះក៏បានប៉ះពាល់ដល់ប្រទេសជិតខាងដែរ មានដូចជាថៃ និងឡាវជាដើម៕

អត្ថបទដែលជាប់ទាក់ទង