លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ស្នេីអោយរួមគ្នាការពារលោក បេន
នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ក្មួយប្រុស សម្ដេចតេជោ ហ៊ុន សែន គឺ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា នាយនគរបាលជាតិ ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានសរសេរព័ត៌មានបង្ហោះនៅលេីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ៖ សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។
សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!
រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!!
ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ!!!!
ហ៊ុន ជា, ដើម្បីខ្មែរ 🇰🇭🙏🇰🇭