បញ្ជូន មេព្រៃសំដីអាក្រក់អោយទៅរៀនច្បាប់បន្ថែម
មន្ទីរ កសិកម្ម រុក្ខា ប្រម៉ាញ់ និង នេសាទ រាជធានី ភ្នំពេញ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ បានចេញលិខិតមួយជំរាបមក លោកនាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ អោយចាត់បញ្ជូនលោក គឹមហ៊ាន ច័ន្ទ សុភក្ត្រា នាយផ្នែករដ្ឋបាលព្រៃឈេីចំការមន អោយមករៀនសូត្របន្ថែមអំពីច្បាប់មួយរយះ នៅ មន្ទីរ កសិកម្ម រុក្ខា ប្រម៉ាញ់ និង នេសាទ រាជធានី ភ្នំពេញ ដេីម្បី ពង្រឹង សមត្ថភាព ការងារ ។ ក្នុង លិខិត ដដែល នេះក៏បានចាត់តាំងលោក ឆេង ថៃ នាយរងផ្នែករដ្ឋបាល ព្រៃឈើ ចំការមន ទទួល បន្ទុក ដឹក នាំ ចាត់ចែង ការងារ ផ្នែក រដ្ឋបាល ព្រៃឈើ ចំការមនជំនួសជាបណ្ដោះអាសន្នចាប់ពីថ្ងៃចុះ ហត្ថលេខា តទៅរហូតដល់មានការសម្រេចជាថ្មី ។
ចំណាត់ការ របស់ មន្ទីរ កសិកម្ម រុក្ខា ប្រម៉ាញ់ និង នេសាទ រាជធានី ភ្នំពេញ បានកេីតមានឡេីង បន្ទាប់ ពី មានការរិះគន់ ខ្លាំងទៅលេីទង្វេី អសីលធម៌ របស់លោក គឹមហ៊ាន ច័ន្ទ សុភក្ត្រា នាយផ្នែករដ្ឋបាលព្រៃឈេីចំការមន ដែលបានប្រេីសំដី សម្លុតគំរាមកំហែងប្រជា ពលរដ្ឋ ក្នុង ពេល ចុះ ចាប់ឈេីមួយកូនរ៉ឺម៉ក នៅខណ្ឌមានជ័យ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លង មក ។