អាជ្ញាធរ ខណ្ឌ ឬស្សីកែវ ចុះវាយកំទេចរបងសង់បំពានច្បាប់ របស់ ឯកឧត្ដម ឌី ពៅ
បន្ទាប់ ពី មានការរិះគន់ ច្រើន នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក ពាក់ព័ន្ធ នឹង ឯកឧត្តម ឌី ពៅ ជំនួយការ សម្ដេចតេជោ ហ៊ុន សែន ធ្វេីរបងដោយគ្មានច្បាប់ អនុញ្ញាត ព័ទ្ធយកដី សាធារណៈ ស្ថិតនៅ ភូមិ ទួលពពែ សង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ នៅរសៀល ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២០ អាជ្ញាធរ ខណ្ឌ ឬស្សីកែវ បានដឹកនាំយកកម្លាំងចុះទៅ វាយកំទេចចោលវិញហេីយ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ អាជ្ញាធរ ខណ្ឌ ឬស្សីកែវ ដឹកនាំ ដោយ លោក ប្រាជ សីហា អភិបាល រងខណ្ឌ បាន ដឹកនាំកម្លាំងចុះទៅហាមឃាត់ជាងមិនអោយធ្វេី ម្ដងរួចមកហេីយ ។ តែត្រូវបានជាងសំណង់ទាំងនោះ រារាំង មិនស្ដាប់តាមការណែនាំរបស់ អាជ្ញាធរ ខណ្ឌ ទេ ដោយជាងទាំងនោះស្ដាប់តែ បញ្ជា ឯកឧត្តម ឌី ពៅ ទេ ។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរ ខណ្ឌ បានធ្វើ កំណត់ ហេតុ អោយផ្អាកសាងសង់ ដោយមានជាងម៉ៅការសំណង់ឈ្មោះ ឡឹម ស៉ីណូ ផ្ដិតមេដៃទទួលដឹងលឺ ។ លុះពេល អាជ្ញាធរ ខណ្ឌ ដកចេញទៅអស់ ក្រុម ជាងសំណង់ នៅតែបន្ដធ្វេីរបងរឹងមាំរហូត រួចរាល់ដល់សព្វថ្ងៃ ។
ចំពោះ ការបំភ្លឺ របស់ មេធាវី ឯកឧត្តម ឌី ពៅ អះអាងថា ទង្វើ ធ្វេីរបងបំពានច្បាប់ ព័ទ្ធ យកដីអ្នកដទៃ គ្រាន់ តែជាលេសដេីម្បីកុំអោយប៉ះពាល់ កិត្តិយស ឯកឧត្តម ឌី ពៅ តែ ប៉ុណ្ណោះ ព្រោះ ថា ជាកម្មករ សំណង់តូចតាច ក្រីក្រ ម្នាក់ដែលរកមួយថ្ងៃរស់មួយថ្ងៃ មិនថ្លេីមធំហ៊ានចំណាយលុយរាប់ពាន់ដុល្លារទៅសាងសង់របងព័ទ្ធយកដីគេនោះទេ ។ ជាពិសេស ថ្ងៃដែល អាជ្ញាធរខណ្ឌចុះទៅហាមឃាត់ កម្មករសំណង់ទាំងនោះ រត់ទៅយកកាំបិត និង បេីកឡានចង់ដេញបុក អាជ្ញាធរ ថែមទៀត ផង ។ សូម្បី តែ ខ្ញុំ ដែលចុះទៅយក ព័ត៌មាន នៅ ទីតាំង កេីតហេតុ នោះ ក៏ កម្មករសំណង់ទាំងនោះគំរាមដែរ ។
អាជ្ញាធរ ខណ្ឌ ឬស្សីកែវ កែវ បានបញ្ជាក់ ប្រាប់ ខ្ញុំថា សំណង់របងខុសច្បាប់នោះ ជារបស់ ឯកឧត្តម ឌី ពៅ មិនមែន ជារបស់ កម្មរសំណង់ទេ ។