ខ្លាំងមែន លោកអ៊ុក បញ្ញា ប្ដឹងតុលាការខេត្តកំពតអោយចាប់ខ្លួនអ្នកបកប្រែដាក់គុក
លោក អ៊ុក បញ្ញា ដែលរងការចោទប្រកាន់ពីលោកថូម ជនជាតិអាមេរិក ថាបានរំលោភលេីទំនុកចិត្តយកដីរបស់គាត់នៅខេត្តកំពតចំនួន ៦ទីតាំង នោះ បានដាក់ពាក្យបណ្ដឹងប្ដឹង អ្នកបកប្រែរបស់ លោកថូម ទៅអយ្យការអមសាលាដំបូងខេត្តកំពត ពីបទឃុបឃិតជាមួយអ្នកសារព័ត៌មាន បរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់អោយប្រព្រឹត្តិបទល្មេីសជាអាទិ៍ ។
ការដាក់ពាក្យបណ្ដឹងប្រឆាំងនឹងប្អូនស្រី ម៉ៃ ស្រីពៅ ហៅ ឆារ៉ា អ្នកបកប្រែអោយលោកថូម បានកេីតឡេីងបន្ទាប់ ពី ប្អូនស្រី ម៉ៃ ស្រីពៅ បានចេញមុខជួយស្វះស្វែងការអន្តរាគមន៍នានាដេីម្បីជួយរកយុត្តិធម៌ជូនលោកថូម ។
នៅព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ នេះ ប្អូនស្រី ម៉ៃ ស្រីពៅ បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការខេត្តកំពតរួចហេីយ ដោយប្អូនស្រីបានបដិសេធការចោទប្រកាន់របស់លោក អ៊ុក បញ្ញា ទាំងអស់ ព្រោះប្អូនស្រី មិនបានប្រព្រឹត្តិដូចការចោទប្រកាន់ទេ ។
ប្អូនស្រី ម៉ៃ ស្រីពៅ បានបញ្ជាក់ថា ប្អូនស្រីគ្រាន់តែជាអ្នកបកប្រែតាមពាក្យសំដីរបស់ លោកថូម និយាយតែប៉ុណ្ណោះ បេីលោកអ៊ុក បញ្ញា ចង់ប្ដឹងគួរតែប្ដឹងលោកថូម មិនមែនមកប្ដឹងអ្នកបកប្រែទេ ។
ប្អូនស្រី ម៉ៃ ស្រីពៅ បានសំដែងនូវការព្រួយបារម្ភពីសុវត្ថិភាពដោយសារតែ បុគ្គល អ៊ុក បញ្ញា នេះជាមនុស្សម្នាក់ដែលគួរអោយខ្លាចនៅខេត្តកំពត ។ ជាពិសេសប្អូនស្រីបារម្ភខ្លាចតុលាការចាប់ខ្លួនដាក់គុកទាំងគ្មានកំហុស ។ ប្អូនស្រីបានសំណូមពរអោយ ក្រសួងយុត្តិធម៌ និង សម្ដេចតេជោ ហ៊ុន សែន ជួយនាងផង ។
គួរបញ្ជាក់ថា ករណី លោកថូម ជនជាតិ អាមេរិកាំង ដែលអះអាងថាបានរងគ្រោះដោយឈ្មោះ អ៊ុក បញ្ញា យកដី ត្រូវបានបណ្ដាញផ្សព្វផ្សាយព័ត៌មានផ្សាយព្រោងព្រាតរហូតជ្រាបដំណឹងដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ខណៈពេលនេះ ករណីលោកថូម កំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហេីយក្រសួងយុត្តិធម៌ក៏កំពុងមមាញឹកស្រាវជាវករណីនេះផងដែរ ។