អធិការ​រង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ ចាប់វ៉ៃខ្នោះ​អ្នករត់រ៉ឺម៉កត្រូវដកបញ្ឈរជេីង​

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានអោយខ្ញុំដឹងតាម​ទូរស័ព្ទ​ មុននេះបន្តិច​ថា​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ចំពោះ​​ លោក​វរៈសេនីយ៍​ទោ​ សួគ៌​ ធី​ អធិការរង​នគរបាល​ស្រុក​ ចន្ទ្រា​ ទទួល​បន្ទុក​ចរាចរណ៍​ ដោយបានផ្អាកការងារជាបណ្ដោះ​អាសន្ន​ បន្ទាប់​ពី​ លោក​អធិការ​រងរូបនេះ​បាន​អនុវត្តន៍​លេីសគោលការណ៍ណែនាំ​របស់​ ថ្នាក់​ដឹកនាំ​បង្ករអោយ​ប្រជាពលរដ្ឋ​មានការថ្នេីងថ្នាក់​ ។ 

Banner Sidebar 1 – ទឹកលាងដៃ

សូមគាំទ្រ​នូវ​ចំណាត់ការ​របស់​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដេីម្បី​ពង្រឹង​វិន័យ​មន្ត្រី​ក្នុង​ការ​អនុវត្តន៍​ច្បាប់​អោយបានត្រឹមត្រូវ​ ទន់ភ្លន់​ ម៉ឺងម៉ាត់​ ។  ជាមួយ​គ្នា​នេះដែរ​ សូម​ប្រជាពលរដ្ឋ​ មេត្តា​ចូល​រួម​គោរព​ច្បាប់​ទាំងអស់គ្នា​ ដេីម្បី​សុវត្ថិភាព​ក្រុមគ្រួសារ​យេីង​ សង្គម​ជាតិ​យេីង​ ។

អត្ថបទដែលជាប់ទាក់ទង