ចាប់ខ្លួនឧត្ដមសេនីយ៍ទោសេះហោះម្នាក់បញ្ជូនទៅតុលាការ
ឧត្ដមសេនីយ៍ទោ សេះហោះម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក។
ឧត្ដមសេនីយ៍ទោសេះហោះដែលបន្លំខ្លួនជានាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មានឈ្មោះ សេង សុភក្ត្រា អាយុ ៤៧ ឆ្នាំ ។ ឈ្មោះនេះបានធ្វើសកម្មភាពបោកប្រាស់លុយជនរងគ្រោះចំនួន ១០៥០០ ដុល្លារ ដោយបានសន្យារត់ការចូលក្របខ័ណ្ឌនគរបាលក្រសួងមហាផ្ទៃ ។ ប៉ុន្តែបន្ទាប់ពីបានលុយរួចមក ឧត្ដមសេនីយ៍ទោសេះហោះម្នាក់នេះបានគេចវេសរហូត ។ លុះពេលជនរងគ្រោះសួរនាំ ស្រាប់តែលោកឧត្ដមសេនីយ៍ទោ សេះហោះម្នាក់នេះ គំរាមរកបាញ់សម្លាប់ជនរងគ្រោះតែម្ដង ។
ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ហេីយនៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។