ករណី​នាយ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំ​ង​ ចាប់ឡាន​អត់ពន្ធ​ជំរឹត​យកលុយ​ ៥០០០​ ដុល្លារ​ ថ្នាក់​លេី​គ្មាន​ចំណាត់ការ​ ?

រឿងរ៉ាវលោកវរៈសេនីយ៍ត្រី​ លឹម​ ហាក់​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​ខេត្ត​ កំពង់​ឆ្នាំ​ង​ បានឡានអត់ពន្ធ​ជំរឹត​យកលុយ​ម្ចាស់​ឡានចំនួន​ ៥០០០​ ដុល្លារ​ កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ រហូតមកដល់ពេលនេះ​មានរយះពេល​ ៨​ ខែទៅ​ហេីយ​ គ្មានស្ថាប័នណាចាត់ការ​លេី​ នាយអាវុធហត្ថរូបនេះសោះ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

បន្ទាប់​ពី​ការចាប់ជំរឹតលុយ​ ៥០០០​ ដុល្លារ​នេះ​មានការផ្សព្វផ្សាយ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅថ្ងៃទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ បក្សពួក​របស់​ វរៈសេនីយ៍​ត្រី​ លឹម​ ហាក់​ ឈ្មោះ​ លុន​ ឡន​ ហៅ​ ឡុង​ បានយកលុយដែលចាប់ជំរឹតចំនួន​ ៥០០០​ ដុល្លារ​ នោះ​មកអោយ​ជនរងគ្រោះ​វិញ​ ដោយមានលោក​ភូមិ​ ធ្វើ​លិខិត​ប្រគល់​-ទទួល​ ផ្ដិតមេដៃ​ត្រឹមត្រូវ​ទៀតផង​ ។  

បន្ទាប់​ពី​ទទួល​បាន​លុយ​ ៥០០០​ ដុល្លារ​ រួច​ហើយ​ ជនរងគ្រោះ​ បានយកលុយនេះ​ប្រគល់​ជូន​ អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​ទុកជា​ភស្តុតាង​ដាក់​បន្ទុក​លេី​ឈ្មោះ​ វរៈសេនីយ៍​ត្រី​ លឹម​ ហាក់​ ។  ប៉ុន្តែ​រហូត​មកដល់ថ្ងៃនេះ​ ចំណាត់ការ​ទៅលេី​វរៈសេនីយ៍​ត្រី​ លឹម​ ហាក់​ ក៏មិនទាន់​មាន​ ហេីយ​លុយជនរងគ្រោះ​ ៥០០០​ ដុល្លារ​ ក៏មិនទាន់បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​ដែរ ។ 

ជនរងគ្រោះ​អស់​សង្ឃឹម​ ហេីយមិនដឹងថាត្រូវប្ដឹងទៅណាទៀត​  ?  ឥលូវ​នេះ​បើ​មិនចាត់ការ​បណ្ដឹង​នេះ​ ក៏បាន​តែ​សូម​មេត្តា​ប្រគល់​លុយ​ចំនួន​ ៥០០០​ ដុល្លារ​ ទៅ​ជនរងគ្រោះ​វិញផង​ ព្រោះ​លុយ​នេះ​ជនរងគ្រោះ​ខ្ចីគេទេ​ ។

អត្ថបទដែលជាប់ទាក់ទង