នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ បញ្ជូន​ឈ្មោះ​ ធួន​ ផាណា​ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​នៅព្រឹក​ស្អែក​ !

លោកឧត្ដមសេនីយ៍​ទោ​ ម៉ែន​ លី​ ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ បានអោយដឹងនៅល្ងាចនេះថា​ សមត្ថកិច្ច​ជំនាញ​របស់​លោក​បានកសាងសំណុំរឿង​បញ្ជូន​ឈ្មោះ​ ធួន​ ផាណា​ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ​ ដេីម្បី​ចាត់ការ​បន្ត​តាមផ្លូវច្បាប់​នៅព្រឹក​ស្អែក​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ឈ្មោះ​ ធួន​ ផាណា​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ក្រោម​ការសម្របសម្រួល​ពី​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ ពីបទ​ពាក់ព័ន្ធ​នឹង​ប្រេីហឹង្សា​លេីកុមារ​ ប្រព្រឹត្តិ​ទៅកាលពីថ្ងៃទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ។  

អំពើ​ឃោរឃៅ​របស់​ឈ្មោះ​ ធួន​ ផាណា​ បានបែកធ្លាយបន្ទាប់ពី​ ហ្វេសប៊ុក​ ឈ្មោះ​ Long Samnang បង្ហោះ​រូបថត​ កុមាររងគ្រោះ​បាក់ដៃ​ បាក់ជេីង​ ហេីយបានចោទប្រកាន់ថា​ឈ្មោះ​ ធួន​ ផាណា​ ជាអ្នក​ប្រព្រឹត្ត​ ។  គណនី​ ហ្វេសប៊ុក​ Long Samnang ក៏បានអោយដឹងទៀតថា​ ខ្លួននាំម្ដាយកុមាររងគ្រោះ​ទៅដាក់​ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ នៅថ្ងៃ​ទី​ ១២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ដេីម្បី​ចាត់ការ​ឈ្មោះ​ ធួន​ ផាណា​ តាមផ្លូវច្បាប់​ ។  

បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​រួចហេីយ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ែន​ លី​ ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ បានចាត់ចែងបញ្ជាអោយកម្លាំងជំនាញ​ស្រាវជ្រាវ​ករណី​នេះ​ដោយយកចិត្តទុកដាក់​ រហូត​ដល់ព្រឹកថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ សមត្ថកិច្ច​បានឃាត់ខ្លួនឈ្មោះ​ធួន​ ផាណា​ បានតែម្ដង​ ។  

មហាជន​សូមកោតសរសេីរ​ចំពោះ​ សមត្ថកិច្ច​ ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ ជាពិសេស​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ែន​ លី​ ជាស្នងការ​ដែលបានយកចិត្តទុកដាក់ស្រាវជ្រាវចាប់ជនល្មេីស​យកមកផ្ដន្ទាទោសតាមច្បាប់​ និង​រកយុត្តិធម៌ជូន​កុមាររងគ្រោះ​ ។

អត្ថបទដែលជាប់ទាក់ទង