នគរបាល​ស្រុក​អង្គស្នួល​សងប្រាក់​ ១២០០ដុល្លារ​ ដល់ម្ចាស់រថយន្តដែលបាត់គ្រឿង​

ករណី​បាត់​គ្រឿង​រថយន្ដ​កាមរី​ សេរី​ឆ្នាំ​ ២០០២​ របស់​ ប្រជាពលរដ្ឋ​ដែល​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ កាលពី​ថ្ងៃទី​ ១៣​ ខែ​ មេសា​ ឆ្នាំ​ ២០១៩​ ត្រូវ​បាន​ដោះស្រាយបញ្ចប់​នៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ។ 

Banner Sidebar 1 – ទឹកលាងដៃ

លោកវរៈសេនីយ៍​ឯក​ មាន​ សំណាង​ អធិការ​នគរបាល​ស្រុក​អង្គស្នួល​ បានអោយដឹងថា​ លោកមានការសោកស្ដាយជាខ្លាំង​បន្ទាប់​ពី​ទទួលដំណឹងថា​ រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែលរក្សាទុកនៅ​ អធិការ​ដ្ឋាន​របស់​លោកបាត់គ្រឿងមួយចំនួន​ ។  ក្នុង​នាមលោក​ជា​អធិការ​លោកបានទទួលយកនូវការរិះគន់ក៏ដូចជាទទួលខុសត្រូវសំណងទៅម្ចាស់រថយន្តផងដែរ​ ។  

នៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នេះ​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ បានប្រគល់​ប្រាក់​ចំនួន​ ១២០០​ ដុល្លារ​ ជូនទៅ​ប្អូន​ប្រុស​ ហុក​ តាំងហុង​ ម្ចាស់​រថយន្ត​កាមរី​ ដេីម្បី​យកទៅទិញគ្រឿងបំពាក់រថយន្តវិញ​ ។  

សូមបញ្ជាក់ថា​ នៅថ្ងៃ​ទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ គណនី​ ហ្វេសប៊ុក​ឈ្មោះ​ Hok Tanghong បានបង្ហោះ​រៀបរាប់​អំពី​ការបាត់បង់​គ្រឿង​រថយន្ដ​កាមរី​របស់​ខ្លួន​ដែល​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ តាំងពីខែ​មេសា​ ឆ្នាំ​ ២០១៩​ លុះពេល​លោកមកទទួលយករថយន្តវិញ​ស្រាប់​តែ​រថយន្ត​របស់​លោក​ បាត់​បង់​គ្រឿង​អស់​ជាច្រើន​មុខ​ ។   ព័ត៌មាន​អំពី​ការបាត់បង់​គ្រឿង​រថយន្ដ​នេះ​បានបង្ករអោយ​មានការរិះគន់ខ្លាំង​ពីមហាជន​ ។  

ករណី​បាត់​គ្រឿង​រថយន្ដ​ ឬ​ ម៉ូតូ​ ត្រូវ​បានមហាជនលេីកឡេីងថា​ មានស្ទេីរតែគ្រប់កន្លែងសមត្ថកិច្ច​ អោយតែ​រថយន្ដ​ ឬ​ ម៉ូតូ​ មានបញ្ហា​យកទៅរក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​ដឹងតែមានបាត់គ្រឿងជារេីយៗ​ ។  

ពាក់ព័ន្ធ​នឹង​បញ្ហា​បាត់​គ្រឿង​រថយន្ដ​ ឬ​ ម៉ូតូ​ នៅ​កន្លែង​សមត្ថកិច្ច​នេះ​ សូមថ្នាក់ដឹកនាំ​មេត្តា​ពិចារណា​ពង្រឹង​វិន័យ​មន្ត្រី​បន្ថែម​ទៀត​ដើម្បី​កុំអោយ​មានបញ្ហា​បែបនេះ​កេីតឡេីងទៀតបង្ករអោយមានការថ្នេីងថ្នាក់​ពី​ប្រជាពលរដ្ឋ​ ។

អត្ថបទដែលជាប់ទាក់ទង