អាមេរិចបានយល់ព្រមលក់អាវុធទៅឱ្យកោះតៃវ៉ាន់ចំពេលមានភាពតានតឹងនៅប្រទេសចិន
តម្រូវការអាវុធ និងគ្រឿងសឹករបស់តៃវ៉ាន់កាន់តែខ្ពស់ជាមុន ក្រោយភាពតានតឹងជាមួយមហាយក្សចិនកំពុងកើនឡើងគ្មានឈប់ឈរ។
ក្រោយទស្សនកិច្ចរបស់រដ្ឋមន្ត្រីសុខាភិបាលរបស់អាមេរិកទៅកាន់ប្រទេសដែនកោះមួយនេះកាលពីចុងសប្ដាហ៍ តៃវ៉ាន់បានពិភាក្សាពីការទិញអាវុធធន់ធ្ងន់បន្ថែមពីអាមេរិកដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនពីការគម្រាមកំហែងរបស់ចិន។
អាវុធដែលតៃវ៉ាន់កំពុងពិភាក្សាជាមួយសហរដ្ឋអាម៉េរិក អំពីការទិញមានដូចជា គ្រាប់មីនបណ្តែតក្រោមសមុទ្រដើម្បីប្រឆាំងនាវាផ្សេងៗនិងមីស៊ីលការពារដែនសមុទ្រឈ្មោះថា Cruise missile ជាដើម៕