ដកដំណែងស្នងការ ខេត្ត កំពង់ ធំ បន្ទាប់ពី មានអាស្រូវបៀតបៀនកេរ្ត៍ភេទមន្ត្រីក្រោមឱវាទ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ បានចេញ ប្រកាសផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ជាបណ្ដោះ អាសន្ន តាមសំណេីរ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ ។ ក្រៅពី លោកឧត្ដមសេនីយ៍ ទោ អ៊ុក កុសល លោក ឧត្ដមសេនីយ៍ ត្រី អ៉ឹម សុគឿន ស្នងការ រងខេត្ត កំពង់ធំ ទទួល បន្ទុក ធនធាន មនុស្ស ក៏ត្រូវបានដក មកនាយកដ្ឋាន បុគ្គលិក ផងដែរ ។ ចំណែក លោកឧត្ដមសេនីយ៍ ត្រី អ៉ឹត គីមស្រ៊ន ស្នងការ រងខេត្ត កំពង់ធំ ត្រូវ បាន តែងតាំង ជា ស្នងការ ស្ដីទី ជំនួស លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ។

ការដកដំណែងស្នងការខេត្ត កំពង់ធំ បានកេីតមាន ឡេីង បន្ទាប់ពី មន្ត្រី នគរបាល នារីៗ ជាច្រើន នាក់ បានដាក់ ពាក្យ បណ្ដឹង មកសម្ដេចក្រឡាហោម ស ខេង ប្ដឹង លោលឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការ ខេត្ត កំពង់ ធំ ពីបទ បៀតបៀន កេរ្តិ៍ខ្មាស់ ធ្ងន់ធ្ងរ ។


