ឃាត់ខ្លួនមេបក្សម្នាក់ពីបទញុះញង់
មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ នេះថា លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន។
លោក សួង សោភ័ណ្ឌ បានប្រេីបាតដៃស្ទាបបង្គោលព្រំដែន រួចស្រែកថា ខ្មែរបាត់ដី ដែលការនិយាយនេះគ្មានមូលដ្ឋានត្រឹមត្រូវ ជាពិសេសមិនបានផ្ទៀងផ្ទាត់ផែនទី និង ដីជាក់ស្ដែង ។ និយាយរួម បុគ្គលរូបនេះ និយាយតាមអារម្មណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការងារបច្ចេកទេសទាក់ទងនឹងបញ្ហាព្រំដែនទាល់តែសោះ ។
លោក សួង សោភ័ណ្ឌ ជាមនុស្សទី ២ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បន្ទាប់ពីលោក រ៉ុង ឈុន ។