ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ចាត់ឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង ចុះបំពេញបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច
ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០បានចាត់ឲ្យឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ចុះបំពេញបេសកកម្មស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង និងខេត្ដប៉ៃលិន។
នៅក្នុងលិខិតចាត់បញ្ជូននេះបានបញ្ជាក់ថា មាននាយនគរបាលជាតិជាន់ខ្ពស់ចំនួន ៤ រូប បានអមដំណើរ ឯកឧត្តមឧត្ដមសេនីយ៍ឯក យឹម លាង ក្នុងនោះមាន លោកឧត្ដមសេនីយ៍ឯក ចាន់ ប៊ុនធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្ដមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ទោ អ៉ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍ និង ឧត្ដមសេនីយ៍ត្រី ហឿន វីណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក យឹម លាង និង សមាជិករួមដំណើរ មានភារកិច្ចចុះស្រាវជ្រាវរកភស្តុតាង និង ជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ដោយសហការជាមួយអាជ្ញាធរដែនដី និង ស្ថាប័នពាក់ព័ន្ធ ។