ទីបំផុត​មន្ត្រី​នគរបាល​ខេត្ត​ព្រៃវែង​ទាំង​ ៧​ នាក់​ ទទួល…

ទីបំផុត​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានសម្រេច​ដាក់​វិន័យ​លេី​មន្រ្តី​នគរបាល​ខេត្ត​ព្រៃវែង​ចំនួន​ ៧​ នាក់​ តាមលំដាប់លំដោយដូចខាងក្រោម​ ៖​ 

Banner Sidebar 1 – ទឹកលាងដៃ

១-​ លោកឧត្ដមសេនីយ៍​ត្រី​ ថោង​ វណ្ណឌី​ សម្រួល​ភារកិច្ច​ពី​ស្នងការ​រង​ទទួល​បន្ទុក​គ្រឿងញៀន​ មកជា​ ស្នងការ​រង​ ។ 

២-​ លោកវរៈសេនីយ៍​ឯក​ ពៅ​ ជីវ័ន្ត​ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ព្រមានលេីកទី១​ ពីបទល្មេីស​វិន័យ​នគរបាល​ជាតិ​ ។ 

៣-​ លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​ ត្រូវដកហូតមុខតំណែង​ពីនាយរងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ មកជាមន្ត្រី​ និង​ បន្ថយ​ឋានន្តរសក្ដិ​ពី​ អនុសេនីយ៍​ឯក​ មកជា​អនុសេនីយ៍​ទោ​ ។ 

៤-​ លោកអុនុសេនីយ៍ឯក​ ស៉ី​ បូ​ ត្រូវបានដកហូតមខតំណែង​ពី​នាយផ្នែក​មកជា​ មន្ត្រី​ 

៥-​ ចំណែក​ មន្ត្រី​ ៣​ នាក់​ផ្សេងទៀត​ ត្រូវ​បន្ថយ​ ឋានន្តរសក្ដិ​មួយថ្នាក់ម្នាក់​ ។  

ទាំងនេះ​គឺជាចំណាត់ការផ្ទៃក្នុងរបស់​ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាលជាតិ​ និង​ ក្រសួងមហាផ្ទៃ​ តែប៉ុណ្ណោះ​ ។  ដោយឡែក​ បុគ្គល​ឈ្មោះ​ ទូច​ ធារ៉ា​ កំពុង​ជាប់​បណ្ដឹង​របស់​ យុវជន​ ២នាក់​  នៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ ពីបទ​ធ្វើ​ទារុណកម្ម​ និង​ចាប់បង្ខាំងជំរឹតទារប្រាក់​ ។  

ជនរងគ្រោះ​កំពុងរង់ចាំទទួលយុត្តិធម៌​ពី​តុលាការ​ ។

អត្ថបទដែលជាប់ទាក់ទង