ចាប់ថៅកែផលិតស្កត្នោតក្លែងក្លាយ៨ដងតែមិនដែលបញ្ជូនទៅតុលាការ
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានថៅកែឈ្មោះ ជួន មុំ ភេទស្រី អាយុ ៤៩ ឆ្នាំ ។ ប៉ុន្តែព្រះរាជអាជ្ញារង មិនបានអោយសមត្ថកិច្ចឃាត់ខ្លួនថៅកែផលិតស្កត្នោតក្លែងក្លាយនេះទេ ។
មហាជនមានចម្ងល់ជាខ្លាំងថា ហេតុអ្វីបានជាជនល្មេីសដែលផលិតស្កត្នោតក្លែងក្លាយបង្ករផលប៉ះពាល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ បែជាមិនឃាត់ខ្លួនទៅវិញ ? បេីតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ថៅកែផលិតស្កត្នោតក្លែងក្លាយនេះសមត្ថកិច្ចធ្លាប់ឃាត់ខ្លួនចំនួន ៨ លេីករួចមកហេីយ តែខាងតំណាងអយ្យការគ្រាន់តែអោយអប់រំធ្វេីកិច្ចសន្យាហេីយអោយទៅវិញ រក្សាទុកតែសំណុំរឿងនៅតុលាការតែប៉ុណ្ណោះ ។