ឃុំខ្លួន​ថៅកែ​ផលិតស្កត្នោត​ក្លែងក្លាយ​ហេីយ​ បន្ទាប់​ពី​មហាជន​រិះគន់​ខ្លាំង​

លោក​ ជួន​ វណ្ណៈ​ ចៅក្រម​ជំនុំជម្រះ​ នៃ​ ​ សាលាដំបូង​ខេត្ត​កណ្តាល​ នៅព្រឹក​ថ្ងៃទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ នេះ​ បានចេញ​ដីកា​បង្គាប់​អោយឃុំខ្លួន​ ឈ្មោះ​ ជុន​ មុំ​ ដាក់​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ពីបទ​ កែឆ្នៃ​ផលិត​ផលទំនិញដែលច្បាប់​ហាម​ឃាត់​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ការរកឃើញ​បទល្មើស​ចោទនេះ​ បានកេីតឡេីង​បន្ទាប់​ពី​មាន​ការរិះគន់​ខ្លាំង​ៗលេីបណ្ដាញសង្គម​ថា​ ស្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​ ៧-៨​ ដងហេីយ​ តែ​មិនដែល​ជាប់ពន្ធនាគារ​ ។  ការប្រព្រឹត្ត​បទល្មើស​ញឹកញាប់​ហេីយមិនមានទោស​ ត្រូវ​បានគេសង្ស័យថា​ មន្ត្រី​អនុវត្តន៍​ច្បាប់​ខ្លះ​អាចមានផលប្រយោជន៍​អំពី​រឿងនេះ​ ។  

ចំណែក​លោកជំទាវ​ ហ៊ុន​ ស៉ីណាត​ ប្អូនស្រី​បង្កេីត​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានរិះគន់​ខ្លាំង​ៗ​ និងបានព្រមានថា​ បេី​ ហ៊ាន​ដោះលែង​ទៀត​ លោកជំទាវ​ នឹងទៅរកមុខព្រះរាជអាជ្ញា​និង​ សមត្ថកិច្ច​ ហេីយ​ ។

អត្ថបទដែលជាប់ទាក់ទង