បង្ហោះរូបនៅខាងមុខប្រាសាទអង្គរថានៅប្រទេសថៃ
តារាសម្តែងហ្វីលីពីន Marian Rivera ដែលអ្នកគាំទ្រកម្ពុជាតែងហៅថា «ម៉ារីម៉ា» ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនកំពុងចែករំលែកជាបន្តបន្ទាប់ ក្រោយពីនាងបានបង្ហោះរូបភាពជាមួយស្វាមីលោក Dingdong ដោយបានដាក់ឈ្មោះទីតាំងនៃរូបភាពខុសប្រទេស។
រូបភាពមួយសន្លឹក ដែលបានបង្ហោះនៅខាងមុខប្រាសាទអង្គរ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា តែត្រវបានតារាហ្វីលីពីនររូបនោះសរសេរ caption ថា «នៅប្រទេសថៃ» ទៅវិញ ។
ពាក្យមួយឃ្លានោះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាជាច្រើន បានចូលខមមិន និង share បញ្ជាក់ប្រាប់តារាស្រីរូបនោះថា «នាងបានច្រឡំទីតាំងប្រាសាទអង្គររបស់កម្ពុជា ជាពិសេសនោះក្នុងរូបភាព ស្វាមីរបស់នាងក៏បានពាក់អាវយឺតដែលមានរូបទង់ជាតិកម្ពុជាយ៉ាងច្បាស់»៕