ក្នុង​ឆ្នាំ​២០២០​នេះ ​អាជ្ញាធរ​ខណ្ឌ​ចំការមន​នឹង​ត​បណ្តាញ​លូ​ នៅ​ផ្លូវ​លេខ​៤៧២​ និង​៤៧៤

ភ្នំពេញ ​៖​ ដោយ​ពិនិត្យ​ឃើញ​ថា ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ តាម​បណ្តោយ​ផ្លូវ​លេខ​៤៧២​ និង​ផ្លូវ​លេខ​៤៧៤​ មាន​បញ្ហា​ទឹក​លិច​ជា​យូរ​មក​ហើយ ​ដោយសារ​មិន​ទាន់​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ​ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ​ អាជ្ញាធរ​ខណ្ឌ​បាន​ផ្តល់​ព័ត៌មាន​មក​ថា ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ នឹង​ធ្វើ​កា​រត​បណ្តាញ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ​ក្នុង​ការ​រំដោះ​ទឹក​នៅ​តំបន់​នោះ​។​

Banner Sidebar 1 – ទឹកលាងដៃ

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ចំការមន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​លោក​អភិបាលរងខណ្ឌ លោកនាយក​រដ្ឋបាល​ខណ្ឌ ការិយាល័យ​ពាក់ព័ន្ធ រដ្ឋបាល​សង្កាត់​ទួល​ទំពូង​ទី​១ និង​បឹងត្របែក ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​លូ​ផ្លូវ​លេខ​៤៧៤ សង្កាត់​ទួល​ទំពូង​ទី​១, បឹងត្របែក ខណ្ឌ​ចំការមន ដែល​មាន​ទឹក​ដក់​ខ្លាំង ដើម្បី​រក​ដំណោះស្រាយ​បញ្ចៀស​ការ​លិចលង់​។ ក្រោយពី​ពិនិត្យ​ជាក់​ស្តែង​អាជ្ញាធរ​ខណ្ឌ​ចំការមន​លើក​ឡើង​ថា ​ចំពោះ​ផ្លូវ​ខាង​លើ​នេះ​នឹង​មាន​ក្នុង​គ្រោង​អភិវឌ្ឍន៍​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌ​ចំការមន​។​

ជា​មួយ​គ្នា​នេះ​ លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ក៏​បានផ្តល់​ព័ត៌មាន​តាមរយៈ ​telegram ថា​ចំពោះ​បញ្ហា​នេះ ​អាជ្ញាធរ​ខណ្ឌ​ចំការមន​ ក៏បាន​ទទួល​ជ្រាប​ជា​យូរហើយ​ដែរ​ ហើយ​អាជ្ញាធរ​ក៏​តែងតែ​ធ្វើការ​បូម​ទឹក​ ក៏ដូចជា​ឆ្កឹះ​កកាយ​ប្រព័ន្ធ​លូ​ដែល​នៅ​ក្បែរ​នោះ ​ដើម្បី​រំដោះ​ទឹកជា​រឿយៗ​ផង​ដែរ​។ ដោយឡែក​មួយ​រយៈពេល​នេះ ​ភ្លៀង​ធ្លា​ក់​មក​ច្រើនពេក​ ទើប​មាន​ទឹក​លិច​បែបនេះ​ ណាមួយ​តំបន់​នេះ​ ជា​តំបន់​ទំនាប​ទៀត​ម្ល៉ោះ​ហើយ​ទឹក​តែងតែ​លិច​ជាប្រចាំ​រាល់ពេល​ភ្លៀង​ធ្លាក់​ម្តងៗ​។​ ចំពោះ​បញ្ហា​នេះ ​នឹង​មាន​ក្នុង​គ្រោង​អភិវឌ្ឍន៍​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌ​ចំការមន​អាច​ចុង​ឆ្នាំ​បន្តិច​៕

ប្រភព៖ កម្ពុជាថ្មី

អត្ថបទដែលជាប់ទាក់ទង