សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

Banner Sidebar 1 – ទឹកលាងដៃ
exit7

មន្ត្រីទទួលបន្ទុកដឹកនាំការសាងសង់បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សាងសង់បានប្រមាន៩០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលវេលាសមសម្របខាងមុខនេះ៕

ប្រភព៖​ ផេគ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

អត្ថបទដែលជាប់ទាក់ទង