តារាចម្រៀង ខេម ទម្លាយរឿងឈឺចាប់លាក់ទុករាប់ឆ្នាំនៅផលិតកម្ម ថោន
(ភ្នំពេញ)៖ បន្ទាប់ពីផលិតកម្មទីក្រុងភាពយន្ត «ថោន» បានចេញសេចក្ដីជូនដំណឹងមួយ កាលពីម្សិលមិញនេះ ដើម្បីអញ្ជើញតារាចម្រៀង លោក ប៉ុន សុណារិន ហៅ ខេម ឲ្យខ្លួនមកផលិតកម្ម ក្នុងន័យបំភ្លឺលើកិច្ចសន្យាដែលផលិតកម្មអះអាងថា មិនទាន់ត្រូវបានបញ្ចប់ ហើយបានចេញបទចម្រៀង នៅក្នុងផលិតកម្មផ្សេងរួចមកនោះ នៅវេលាពាក់កណ្ដាលអាធ្រាត្រយប់មិញនេះ តារាចម្រៀង ខេម បានដាច់ចិត្តទម្លាយការឈឺចាប់ក្នុងចិត្តរបស់ខ្លួន ជាយូរឆ្នាំមកហើយជាសាធារណៈ ដោយនៅក្នុងសារបង្ហោះទាំងពាក់កណ្ដាលយប់ននោះ បានបង្កប់អត្ថន័យជ្រាលជ្រៅឈឺចាប់គ្មានពាក្យថ្លែង។
តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង ខេម មានឈ្មោះថា «Khem ខេម» បានបង្ហោះសារយ៉ាងវែងអន្លាយមួយ រៀបរាប់ពីទំហំនៃក្ដីឈឺចាប់ជាច្រើន ពេល ខេម កំពុងជ្រកកោនច្រៀងក្នុងផលិតកម្ម ថោន។ មិនតែប៉ុណ្ណោះតារាចម្រៀង ខេម បានហៅខ្លួនឯងថា «ឆ្កែ» គ្រប់ម៉ាត់ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ពេលបម្រើម្ចាស់របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ។
សូមអានសារទាំងស្រុងរបស់តារាចម្រៀង ខេម ៖
យប់ជ្រៅហើយ 🙏🙏🙏🙏😭😭😭😭😭😭 អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ😭😭 ហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល 🙏🙏🙏 (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ។
ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ😭បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន😭😭😭😭ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។
មេអើយមេ😭😭😭 មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង😭😭😭 មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ?😭😭😭😭 បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់😭😭😭
មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់😭😭😭😭 ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ 😭😭😭😭😭😭 🙏🙏🙏🙏🙏ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ 😭😭😭😭😭 ។ 🙏មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ😭😭😭។
លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? 😭😭 ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ😭😭😭😭 ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអី😭😭😭 ឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំ😭😭 មេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី😭😭 វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត😭😭 មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ 😭😭តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក😭😭😭😭