ក្រោយផ្ទុះរឿង ខេម និងផលិតកម្មថោន ស្រាប់តែតារាប៉ុន្មានដួងនេះ នាំគ្នានិយាយចំៗថា
ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២០ នេះមានរឿងរ៉ាវផ្ទុះមួយ ដោយខាងផលិតកម្មថោន បានចេញលិខិតកោះហៅ តារាសម្រៀងល្បីឈ្មោះ លោក khem (ខេម) ចូលមកដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយនឹងផលិតកម្ម ក្រោយតារារូបនេះបានចេញទៅច្រៀងឲ្យផលិតកម្មផ្សេងទៀត ខណៈដែលខ្លួនកំពុងតែនៅជាប់កុងត្រាជាមួយនឹងផលិតកម្មចាស់នៅឡើយនោះ។
យ៉ាងណាមិញ ក្រោយឃើញលខិតកោះហៅរបស់ម្ចាស់ផលិតកម្មថោនរួចមក ស្រាប់តែលោក ខេម បានសរសេរសារបង្ហោះលើគណនីផ្ទាល់ខ្លួន រៀបរាប់ពីអារម្មណ៍យ៉ាងអន់ចិត្តផងដែរ ខណៈដែលខ្លួនមិនទាន់ចូលខ្លួនទៅបំភ្លឺជាមួយនឹងខាងផលិតកម្មឲ្យបានស្រួលបួលផងនោះ។ ដោយសាររបស់តារារូបនេះ បាននិយាយពីរឿងបញ្ចាប់កុងត្រា និងទាក់ទងជាមួយម្ចាស់ផលិតកម្មផ្ទាល់ផងដែរ។
ជាក់ស្ដែង បន្ទាប់ពីឃើញលិខិតពីផលិតកម្មថោន និងសាររបស់លោក ខេម រួចមក ស្រាប់តែមានតារាប្រុស ស្រី ដែលនៅក្នុងផលិតកម្មនេះផ្ទាល់ បានចេញមុខនិយាយដាក់ម្ចាស់ផលិតកម្មគ្រប់ៗគ្នាយ៉ាងដូច្នេះថា៖
ទី១៖ លោក សុគន្ធ ថេរ៉ាយុ
ទី២៖ កញ្ញា រ៉ាប៊ី
ទី៣៖ លោក ករុណា ពេជ្រ
ទី៤៖ កញ្ញា បេប៊ី
ប្រភព៖ khmerload