ធី សុវណ្ណថា បញ្ជាក់រឿងជម្លោះរវាងលោក ខេម និងផលិតកម្ម ថោន បើធ្ងន់ធ្ងរអាចមាន “អ្នកជាប់គុក”
ភ្នំពេញ៖ តារាចម្រៀងលោក ខេម ដែលមានឈ្មោះពិតថា ប៉ុន សុណារិន ដែលជាត្រូវបានផលិតកម្ម ថោន ចេញលិខិតអោយចូលដោះស្រាយជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រឿងរ៉ាវនេះត្រូវបានលោក ខេម ធ្វើការទម្លាយរឿងក្នុងចិត្ត នៅលើ Facebook ។ ហើយករណីជម្លោះរវៀងផលិតកម្ម ថោន និងលោក ខេម នេះដែរអ្នកនាង ធី សុវណ្ណថា ដែលគេស្គាល់ថាជាអ្នកនយោបាយវ័យក្មេង បានលើកឡើងថា៖
“Idol របស់ខ្ញុំ លោកខេម និងផលិតកម្មថោន ឈ្លោះគ្នា ករណីនេះ បើធ្ងន់ធ្ងរអាចមាន “អ្នកជាប់គុក” តើខ្ញុំគួរជួយខាងណា? សូម Comments A / B / C
A ជួយខាង ផលិតកម្មថោន
B ជួយខាង លោក ខេម
C នៅស្ងៀម, កុំលូកដៃ”