ផលិតកម្មទីក្រុងភាពយន្ត (ថោន) ចេញលិខិតបដិសេធ
ភ្នំពេញ៖ យោងតាមលិខិតបដិសេធរបស់ផលិតកម្មទីក្រុងភាពយន្ត (ថោន) បានប្រកាស និងបដិសេធរាល់ខ្លឹមសារក្នុងបណ្តាញសង្គមហ្វេសប៊ុកតាមរយៈផេគឈ្មោះ (Khem ខេម) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។
ផងដែរនោះផលិតកម្មទីក្រុងភាពយន្តថោន បានស្នើរអោយលោក ប៉ុន សុណារិន ហៅ ខេម ចេញមកសុំទោសជាសាធារណៈ និងកែតម្រូវនូវខ្លឹមសារដែរលោកខេម បានបង្ហោះនៅក្នុងផេគរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា អគ្គនាយិកានៃផលិតកម្មទីក្រុងថោន គឺលោកជំទាវ ឧកញ៉ា ជួប មាន ជាម្ចាស់ផលិតកម្មថោនដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ទទួលសស្គាល់ដោយក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ។