ជួយចែករំលែក! អាហារអ្វីខ្លះជួយបន្សាបជាតិពុលក្នុងថ្លើម?
ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបន្សាបជាតិពុលពីក្នុងថ្លើម ៖
១. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះការរួមបញ្ចូលក្រូចឆ្មារក្នុងរបបអាហារប្រចាំថ្ងៃអាចជួយការពារថ្លើមមិនឱ្យទទួលរងការបំផ្លាញពីសំណាក់ជាតិពុលផ្សេងៗនិងរ៉ាឌីកាល់សេរី។ វិធីដ៏ល្អបំផុតមួយដើម្បីបន្សាបជាតិពុលក្នុងថ្លើមបានយ៉ាងប្រសើរ គឺបន្ថែមចំណិតក្រូចឆ្មារក្នុងទឹក។
២. ផ្លែបឺរ
ក្រៅពីជាជម្រើសដ៏ប្រសើរសម្រាប់អ្នកចង់សម្រកទម្ងន់ហើយនោះ ផ្លែបឺរក៏មានប្រសិទ្ធភាពបន្សាបជាតិពុលក្នុងរាងកាយ ព្រមទាំងថ្លើមផងដែរ។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកជាតិខ្លាញ់ល្អនិងលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៣. ប៉េងបោះ
មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុ lycopene ដែលជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីនិងការពារសរីរាង្គខាងក្នុង។ នេះហើយជាមូលហេតុដែលប៉េងប៉ោះអាចជួយរក្សាសុខភាពថ្លើមល្អប្រសើរ។
៤. ផ្លែប៉ោម
ជាប្រភពដ៏ប្រសើរនៃសារធាតុ pectin ដែលជួយបន្សាបជាតិពុលផ្សេងៗនិងកម្ចាត់កូឡេស្តេរ៉ូលពីក្នុងថ្លើម។
៥. ខ្ទឹមស
ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ ដែលល្អចំពោះសុខភាពថ្លើម។ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៦. រមៀត
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។
៧. ស្ពៃក្ដោប
មានផ្ទុកសារធាតុ sulfur និងជាតិសសៃដែលជួយបន្សាបជាតិពុលពីក្នុងថ្លើមបានយ៉ាងប្រសើរគួរឱ្យកត់សម្គាល់៕