អ្នកនិពន្ធឈ្មោះ លី ដារ៉ា ថានឹងលុបបំបាត់ឬកែសម្រួលនូវរាល់ចំនុចទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់តម្លៃអក្សរសាស្រ្តជាតិ

ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ពេញបណ្ដាញសង្គមតែម្ដងក្នុងន័យជារួមថាធ្វើឱ្យប៉ះពាល់ដល់តម្លៃអក្សរសាស្រ្តជាតិ ព្រោះតែក្នុងសៀវភៅមួយនោះ គឺមានសរសេរអក្សរអង់គ្លេស ប៉ុន្តែចេញសូរជាភាសាខ្មែរ ដែលវាដូចជាយកអក្សររបស់ជាតិផ្សេងមកកត់សូរសព្ទភាសាសម្រាប់ជាតិខ្មែរយ៉ាងដូច្នេះដែរ។

Banner Sidebar 1 – ទឹកលាងដៃ

ឆ្លើយតបនឹងការរិះគន់ អ្នកនិពន្ធឈ្មោះ លី ដារ៉ា ម្ចាស់ស្នាដៃសៀវភៅចំណងជើង “Possible Crush”បានឱ្យដឹងថា នេះជាស្នាដៃទី ១៣ របស់ខ្លួន ហើយទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ។ អត្ថន័យក្នុងសៀវភៅនេះគឺនិយាយជារួមសំដៅដល់ការលើកទឹកចិត្ត ពង្រឹងការជឿជាក់លើខ្លួនឯង ផ្សះផ្សារទំនាក់ទំនង និងសម្រួលផ្លូវចិត្តយុវវ័យឱ្យក្រោកឈរប្រឈមមុខជាថ្មីក្នុងការដោះស្រាយបញ្ហា។ លោកបន្ដថា សៀវភៅនេះគឺជាការបោះពុម្ពសាកល្បងដើម្បីស្ទាបស្ទង់ពីចំនួនអ្នកគាំទ្រ និងមតិយោបល់ផ្សេងៗដើម្បីកែសម្រួលបន្ដ។

លោកក៏សូមអរគុណ នូវរាល់ការបញ្ចេញមតិផ្សេងៗដើម្បីជួយកែលម្អ ស្ថាបនាស្នាដៃរបស់លោកឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងគំនិតបែបសុទិដ្ឋិនិយម អ្នកនិពន្ធរូបនេះបញ្ជាក់បន្ថែមថា ការសរសេរអក្សរជាភាសាអង់គ្លេសជាសូរភាសាខ្មែរនៅក្នុងសៀវភៅនេះ គឺគ្រាន់តែជាការភ្ជាប់ពីជំពូកមួយទៅមួយ ជាគំនិតច្នៃប្រឌិតថ្មី ដោយលោកគ្មានបំណងណាមួយចង់ធ្វើឱ្យប៉ះពាល់ដល់តម្លៃអក្សរសាស្រ្តជាតិនោះឡើយ។ លោកថា រាល់ការចេញផ្សាយស្នាដៃលើកក្រោយ លោកនឹងលុបបំបាត់ឬកែសម្រួលនូវរាល់ចំនុចទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់តម្លៃអក្សរសាស្រ្តជាតិនិងផ្លូវចិត្តមិត្តអ្នកអាន។

ប្រភព៖ ​www.skyradiokh.com

អត្ថបទដែលជាប់ទាក់ទង