មន្រ្តីឧទ្យានុរក្សនៃតំបន់ទេសភាពបន្ទាយឆ្មារ បានចុះទៅពិនិត្យទីតាំងដែលត្រូវបានរាយការណ៍មកថា មានការលួចកាប់រុករានទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃតំបន់ទេសភាពបន្ទាយឆ្មារ ខេត្តឧត្តរមានជ័យ បានចុះកំណត់ទីតាំងដែលប្រជាពលរដ្ឋកំពុងប្រើប្រាសអាស្រ័យផល ដោយប្រើប្រាស់ឧបករណ៍កំណត់ទីតាំង( GPS) នៅចំណុចភូមិថ្នល់ ឃុំគោកខ្ពស់។

Banner Sidebar 1 – ទឹកលាងដៃ

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់មក ក្រុមការងារបានចុះទៅពិនិត្យទីតាំងដែលត្រូវបានរាយការណ៍មកថា មានការលួចកាប់រុករានទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅចំណុចភ្នំចាន់ក្រហម ដើម្បីឈានទៅដល់ការរកកំណត់អត្តសញ្ញាណជនសង្ស័យ។

ដោយឡែកពាក់ព័ន្ធនឹងការងារល្បាតជាប្រចាំវិញនោះ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានចុះល្បាតទៅតាមគោលដៅប្រចាំការ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់រាល់សកម្មភាពល្មើសដែលអាចកើតមាន។ ស្ថិតក្នុងរដូវភ្លៀងធ្លាក់នេះ ការងារល្បាតមានភាពលំបាកច្រើន ដោយត្រូវប្រឈមនឹងសភាពផ្លូវពិបាកធ្វើដំណើរ និងបញ្ហាសម្រាកយាមពេលយប់ជាដើម ពិសេសនៅពេលមានភ្លៀងធ្លាក់។ តែទោះបីជាយ៉ាងណា មន្រ្តីឧទ្យានុរក្សនៅតែបន្តការងាររបស់ខ្លួនជាប់ជានិច្ច ទោះត្រូវជួបឧបស័គ្គក្ដី។

exit7

យ៉ាងណាមិញ ភ្លៀងធ្លាក់ជោគជាំនារយៈពេលចុងក្រោយនេះ បាននាំឲ្យរុក្ខជាតិតូចធំរីកស្រស់ ចេញផ្លែផ្កា គួរឲ្យចង់ទស្សនាផងដែរ។

អត្ថបទដែលជាប់ទាក់ទង