ប្រតិទិនឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២១
ភ្នំពេញ៖ យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២១៖
០១ មករា ទិវាចូលឆ្នាំសកល
០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
០៨ មីនា ទិវានារីអន្តរជាតិ
១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក
២៦ មេសា ពិធីបុណ្យវិសាខបូជា ៣០ មេសា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
០១ ឧសភា ទិវាពលកម្មអន្តរជាតិ
១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
០៥-០៦-០៧ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ
១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
១៨-១៩-២០ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ប្រតិទិនឈប់សម្រាកការងារ របស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២១ ៕