រឿង Khem ខេម និង ផលិតកម្មថោនកាន់តែក្តៅ

ភ្នំពេញ៖ យោងតាមសំនេររបស់តារាចម្រៀង ខេម បានរៀបរាប់ឆ្លើយតបទៅផលិតកម្មថោនថា៖

Banner Sidebar 1 – ទឹកលាងដៃ

<< មេអើយមេ🙏🙏🙏🙏😭😭😭
មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ24ម៉ោងជាកំហិតនោះផូសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ🙏🙏😭😭😭.
វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ🙏🙏😭😭 ខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថាប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមកគឺមេប្រុសស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ. តើខ្ញុំហៅគាត់ថាមេបានទេ?

🙏🙏🙏 ហើយសួរថាofficeថោននិងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ!


បើខ្ញុំមានកំហុសរហូតដល់ជាប់គុកខ្ញុំសុខចិត្តដើរចូលគុក😭😭🙏🙏🙏 ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសម្ថភាព🙏🙏 ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយក៏ឆ្កែមួយក្បាលនេះអាចទទួលយកបានដែរ😭😭 ឆ្កែមួយក្បាលនេះគ្មានអីគួរអោយស្ដាយទេ🙏🙏🙏 ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ បើខ្ញុំខុសមែនដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថាមេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុនមេកុំនិយាយថាឆ្កែអនាថានេះមិនទៅជួបអោយសោះទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ🙏🙏🙏 ហើយកុំនិយាយថាហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថាហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយបើវ៉ៃក្បាលហើយអោយវាទ្រាំយ៉ាងម៉េច?😭😭😭


មេសាកគិតទៅមើលដោយសារក្ដីស្រលាញ់និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះមួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ🙏🙏🙏🙏ក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណឆ្កែអនាថាមួយក្បាលនេះមិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរអំពីឆ្កែអនាថាមួយនេះបានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ខ្ញុំគិតថាមេយល់ពេកហើយ 😭😭 ខ្ញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មីអន់គ្មានការគាំទ្រច្រើនប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ😭😭😭មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថានេះតាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់។🙏🙏🙏🙏 សុំមេវិភាគរូបភាពមួយចំនួនតូចនេះតាមការគួរសិនចុះ🙏 ខ្ញុំបានជម្រាបជូនទាំងមេប្រុសមេស្រីនិងអ្នកគ្រប់គ្រង ក្រៅផ្លូវការនិងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះកុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយគឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែលមេបានផូសជាសាធារណះមកលើរូបខ្ញុំ🙏🙏🙏🙏🙏🙏 >>

អត្ថបទដែលជាប់ទាក់ទង