មន្ត្រីឧទ្យានុរក្សស្នាក់ការអូរកាប៉ុក ចុះដកបង្គោលរបងដែលបានដាំខុសច្បាប់ ចំនួន១២៦បង្គោល ស្ថិតនៅចំណុចព្រៃគុយ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា លោកអនុប្រធានការិយាល័យដែនជម្រក ដឹកនាំមន្ត្រីឧទ្យានុរក្សស្នាក់ការអូរកាប៉ុក ចុះដកបង្គោលរបងដែលបានដាំខុសច្បាប់ ចំនួន១២៦បង្គោល ស្ថិតនៅចំណុចព្រៃគុយ នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។
មន្រ្តីឧទ្យានុរក្សស្នាក់ការអូរក្រូច ចុះល្បាតនៅចំណុចM៥ សាអន្ទាក់ ចំនួន០៧ខ្សែ និងនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ (ថ្ងៃទី២២-២៦ សីហា ២០២០) មន្រ្តីឧទ្យានរក្សប្រចាំការបានចុះល្បាតប្រចាំការតាមគោដៅ ដកហូតរណាយន្តសរុប០៩គ្រឿង អាវុធកែច្នៃ០១ដើម សាអន្ទាក់០៤ខ្សែ ជួបស្លាកស្នាមសត្វទន្សាយ០១កន្លែង និងបានអប់រំមនុស្ស១២នាក់ ជិះគោយន្ត០១គ្រឿង មានបំណងទៅកាប់ទន្រ្ទានដីព្រៃ ឲ្យបញ្ឈប់សកម្មភាពខ្លួនផងដែរ។