ភាពច្នៃប្រឌិត! យករថយន្តចាស់ស៊េរី ១៩៩៣ មកកែច្នៃជារថយន្តថ្មីស្រឡាង
បន្ទាយមានជ័យ៖ ជាងឈួន សុផាន់ ជាអ្នករស់នៅខេត្ត បន្ទាយមានជ័យ បានយករថយន្ត ចាស់សេ៊រី ១៩៩៣ មកកែច្នៃ ជារថយន្តថ្មីដ៏ស្រស់ស្អាត ពិតជាគួរអោយភ្ញាក់ផ្អើរមែន។
តាមរយៈផេគហ្វេសប៊ុករបស់អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអោយដឹងថា៖
<ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ នេះជារថយន្តដែលជាស្នាដៃអ្នកបន្ទាយមានជ័យ យករថយន្តចាស់សេ៊រី ១៩៩៣ មកកែច្នៃ ជារថយន្ត(ជាងឈួន សុផាន់) ចំការ តាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃ២៧ខែ សីហា ២០២០.បញ្ជាក់: នេះជាការសាកល្បងដំបូងរបស់គាត់ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាននិងកំពុងពិនិត្យបច្ចេកទេស> ។