លោក ងួន សុបិន ប្រកាសបើកភ្លើងខៀវស្វាគមន៍គ្រប់ផលិតកម្ម ក្រោយចែកផ្លូវពីផលិតកម្មថោន៤ឆ្នាំ

រាជធានីភ្នំពេញ ៖ អ្នកនិពន្ធដ៏ល្បីល្បាញជួបទីណាផ្ដល់សំណើចមិនចេះរីងស្ងួតជូនបងប្អូនដល់ទីនោះលោក ងួន សុបិន បានថ្លែងបញ្ជាក់​ប្រាប់ តារាញូស៍ តាមទូរស័ព្ទឲ្យដឹងថា មកដល់ពេលនេះរូបលោក និងផលិតកម្ម​ថោន​បានចែកផ្លូវគ្នា​អស់រយៈពេល៤ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៦មកម្ល៉េះ។

Banner Sidebar 1 – ទឹកលាងដៃ

ឆ្លៀតក្នុងឱកាសនេះ​លោ​កក៏បានប្រកាស​​បើកភ្លើងខៀវសម្រាប់ការសហការ​ពីគ្រប់ផលិតកម្ម​ទាំងអស់ក្នុងស្រុក​​ដើម្បីក្លាយខ្លួន​ជា​សមា​ជិក​ក្នុងតួនាទីទាំងជាអ្នកនិពន្ធចម្រៀង អ្នកដឹកនាំកម្មវិធី សម្ដែង និងកំប្លែង និយាយរួមគឺគ្រប់ជំនាញ​ទាំងអស់ក្នុងសិល្បៈតែម្ដង។

បន្ថែមពីលើការ​ប្រកាសឲ្យដឹង​ពីការចែកផ្លូវ​ជាមួយផលិតកម្មថោន និងប្រកាសស្វាគមន៍គ្រប់ផលិតកម្ម​ដែល​ចង់បានរូបលោក​នោះ កវីនិពន្ធបទចម្រៀង​ដ៏ល្បីឲ្យតារាចម្រៀងប្រុសស្រីច្រៀងផ្ទុះខ្លាំងក្លា បានលម្អិត​បន្ថែមថា៖ «ក្រោយចប់កុងត្រាលោក​បាន​ធ្វើបំពេញការងារឯករាជ្យដោយទទួលគ្រប់​ជំនាញ​តែម្ដងពី​បណ្ដាម្ចាស់កម្មវិធី ឬផលិតករ ទាំងនិពន្ធចម្រៀង ដឹកនាំផលិត និងសម្ដែង ហើយ​តែងចែកជូនសំណើច​ឲ្យបងប្អូនតាមរយៈកាយវិការ និងទឹកមុខ​ដ៏​កំប្លែងរបស់លោក»។


ការថ្លែងបញ្ជាក់របស់លោក ងួន សុបិន នាពេលនេះតាមរយៈ តារាញូស៍ បានធ្វើឡើងស្របពេល​ដែល​លើទំព័រហ្វេសប៊ុក​របស់អ្នកនិពន្ធល្បីឈ្មោះរូបនេះ​បានធ្វើការបង្ហោះ​ដោយ​សង្កត់ធ្ងន់ថា៖ «ខ្ញុំអត់សមត្ថភាព ឬ​គេមើលមិនឃើញ ចង់សុំគេធ្វើការមិនដឹងសុំតាមណា ផលិតកម្មមួយនគរហ៊ឹមសិល្បៈស្រុកយើងអត់ខ្សែ លំបាកបន្តិចហើយទ្រាំទៀតទៅចាំមើលមានបងប្អូនខាងផលិតកម្មណាឃើញហៅទៅប្រើចាំគិតតាមហ្នឹងទៀតទៅ ហិហិ ងួន សុបិន អើយ ( សៀង ឥលូវឆ្ងាញ់ណាស់)»។

អត្ថបទដែលជាប់ទាក់ទង