មេពេជ្ឈឃាតសម្លាប់មនុស្សប្រមាណ ២ ម៉ឺន នាក់នៅគុកទួលស្លែងទទួលមរណភាព
អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេចអ៊ាវ ហៅឌុច ដែលមានការពាក់ព័ន្ធនឹងការសម្កាប់មនុស្សប្រមាណ ២ ម៉ឺននាក់ ក្នុងរបបខ្មែរក្រហមបានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅរំលងអធ្រាត្រយប់ថ្ងៃទី១ឈានចូលថ្ងៃទី២ខែកញ្ញាម៉ោង០០:៥១នាទី។ នេះបើតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត ភ័ត្រ្តា។
ឌុចត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។
អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។
នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់ ។
នៅយប់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ អាំង ហ្គេចអ៊ាវ ហៅឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ មន្រ្តីពន្ធនាគារបានបញ្ជូនគាត់ទៅព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។ ទោះបីក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងណាក៏បានអាចជួយបានហេីយគាត់បានស្លាប់បាត់ជីវិតនៅវេលាយប់រំលងអាធ្រាតថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០ ។