ឃាតកររំលោភសម្លាប់ក្មេងស្រី ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន
ជនសង្ស័យករណីរំលោភសម្លាប់ក្មេងស្រីអាយុ ១៤ ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០ នៅគល់ស្ពានព្រែកព្នៅ ។
ប្រតិបត្តិការតាមចាប់ខ្លួនឃាតកររូបនេះដឹកនាំដោយឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២០ នៅចំនុច បន្ទប់ជួលលេខ២៣ ក្រុម២ ភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីរំលោភសម្លាប់ ( អាក ) មួយលើកបណ្ដាលអោយស្លាប់មនុស្សម្នាក់។
ជនរងគ្រោះឈ្មោះ ពីង ស្រីពេជ្រ ភេទស្រី ១៤ឆ្នាំមុខរបរ សិស្ស វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន មានស្រុកកំណើតនៅភូមិ ដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំយកទៅសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។