លោកស្រី ទ្រី ដាណា Dana Try៖ ធ្វើការក៏ដោយ រកស៊ីក៏ដោយ ត្រូវសួរខ្លួនឯងសិន ថាមានចិត្តស្រលាញ់អត់ ចង់ធ្វើវាឬអត់
ភ្នំពេញ៖ តាមរយៈផេគ ទ្រី ដាណា Dana Try បានសរសេររៀបរាប់ទៅកាន់ហ្វេនរបស់ខ្លួនថា៖
” ធ្វើការក៏ដោយ រកស៊ីក៏ដោយ ត្រូវសួរខ្លួនឯងសិន ថាមានចិត្តស្រលាញ់អត់ ចង់ធ្វើវាឬអត់ 😊😊 បើមិនទាន់ស្រលាញ់ បើមិនទាន់ចង់ទេ បើមើលឃើញតែប្រាក់ខែ ឬផលចំណេញមួយមុខទើបធ្វើ គួរកុំបន្តវាអី ។ វាហាក់ដូចជារស់នៅជាមួយមនុស្សដែលយើងមិនស្រលាញ់ ហើយបង្ខំចិត្តនៅជាមួយព្រោះគ្មានជម្រើសដែរ 😂😂😂 ធៀបសាហាវ😊
ស្រលាញ់ពិតប្រាកដ យើងនឹងប្រឹងថែ យើងនឹងសប្បាយចិត្តរាល់ថ្ងៃ យើងនឹងរកវិធីធ្វើឱ្យគេញញឹម ហើយយើងក៏គិតថាជីវិតមានន័យ។ ការរកស៊ី ធ្វើការ ក៏ចឹងដែរ ពេលយើងស្រលាញ់ យើងដាក់ចិត្ត យើងនឹងខំប្រឹងដើម្បីវា ហើយយើងមិនដែលមានអារម្មណ៍ថាវាជាការងារទេ យល់ថាវាការកម្សាន្ត។ស្រួលមិនស្រួល ញៀនខ្លាំង អ្វីផ្សេងក៏មិនចង់ធ្វើដែរ។
ឥឡូវចែ ដាណា សួរ រាល់ថ្ងៃធ្លាប់គិតអត់ ថាខ្លួនឯងស្រលាញ់អីគេ ចង់ធ្វើអី រកស៊ីអី? មានចម្លើយហើយ ចាំសួរខ្លួនឯងទៀត ថាខ្លួនឯងជំនាញអីខ្លះ ត្រូវនឹងអ្វីដែលចង់នោះអត់? ឆ្លើយ ២សំនួរនេះហើយ ចាំសរុបមកវិញ ហើយសួរទៀត ថាធ្វើម៉េចសម្រេចគោលដៅនោះ។ រកដល់ចម្លើយចុងក្រោយ ប្រឹងធ្វើតាមនោះទៅ ជោគជ័យ 30% ហើយ។ នៅ 50% ទៀត ពឹងលើការប្រឹងប្រែង ហើយន20% ទៀត ក៏ពឹងលើសំណាងដែរ 😂😂😂 “
សារនេះផងដែរ បានធ្វើអោយអ្នកគាំទ្រលោកស្រី ទ្រី ដាណា បញ្ចេញមតិគាំទ្រ និងស៊ែរយ៉ាងច្រើនកុះករ ។
គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា មានដើមកំណើតនៅភូមិផ្សាលិច ឃុំព្រែកព្នៅ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ។
លោកស្រីកើតមកក្នុងត្រកូលអ្នកក្រីក្រ ដែលម្តាយ និងឪពុកជាអ្នកបោះដុំលៀសនៅភូមិផ្សារលិច ។ លោកស្រី ទ្រី ដាណា ជាក្មេងស្រីដែលមិនសូវមានភាពសប្បាយរីករាយដូចគេទេ រហូតដល់វ័យ១៧ឆ្នាំ លោកស្រីក៏ចាក់ផ្តើមអាជីវកម្មតូចមួយ ដោយគ្រាន់តែជាអ្នកលក់ខោអាវក្រោមឆ័ត្រនៅផ្សារធំទូលសង្កែ(ហៅផ្សារសាំហាន់) ។ លក់បានត្រឹម១ឆ្នាំ លោកស្រីក៏ប្តូរមកលក់ដុំ និងរាយគ្រឿងក្រអូបនៅផ្សារវិញ ។
៥ឆ្នាំក្រោយមកលោកស្រី ក៏បានសំរេចការស្រមៃរបស់ខ្លួនឯង ដោយបានបើក ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាក្រុមហ៊ុននាំចូលគ្រឿងសម្អាងម៉ាក អិន អិន ភី (ខេមបូឌា) NNP Cambodia ជាផលិតផលដែលដែលមានការទទួលស្គាល់អំពីស្តង់ដារ និងគុណភាពរបស់ផលិតផលពីក្រសួងសុខាភិបាលនៃ ប្រទេសថៃ និងព្រះរាជាណាចក្រកម្ពុជា ។