ស្លាប់ទាំងម្ដាយទាំងកូនពេលមកសម្រាលកូននៅគ្លីនិក យឹម ផល្លា ខេត្ត កំពង់ ឆ្នាំង
កំពង់ឆ្នាំង÷ជារឿងគួរឱ្យហួសចិត្តហើយក៏ជារឿងដដែលៗបានកើតឡើងដោយគ្មានការទទួលខុសត្រូវ។នៅវេលាម៉ោងជាង 11យប់ថ្ងៃទី 2 ខែមករាឆ្នាំ 2020មានការ ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីនិងទារកបានស្លាប់បាត់បង់ជីវិតក្រោយពេលទៅសម្រាលកូននៅពេទ្យឯកជនមួយឈ្មោះយឹមផល្លា ដែលមានទីតាំងនៅខាងជើងផ្សារលើខេត្តកំពង់ឆ្នាំង។
លោក សេង គឹមហេង ត្រូវជាប្ដីស្ត្រីរងគ្រោះបានបញ្ជាក់ថាប្រពន្ធរបស់គាត់ឈ្មោះ ទុយ ចរិយា អាយុ 31 ឆ្នាំមានកូនស្រីបងឈ្មោះ ហេង គឹមហួរ អាយុ 4 ឆ្នាំ មុខរបរជាជាងកាត់ដេរសំលៀកបំពាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។
” បាវទំហំធំអាល្លឺម៉ង់NAUE ផ្តាច់មុខដោយក្រុមហ៊ុន: Chamreoun Rith Co.,ltd បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ2019
⭐️បើលោកអ្នកមានបញ្ហាបាក់រឺស្រុតដី ក្រុមការងារយើងអាចជួយបាន ដោយបច្ចេកទេសនិងផលិតផលបាវNAUE អាឡឺម៉ង់ ធានាលើបច្ចេកទេសនិងផលិត ផលរយះពេល៥ឆ្នាំ
⭐️ទហំបាវNAUE តូច: បណ្តោយ20m ទទឹង5m កំពស់1.7m ទំងន់រួមទាំងខ្សាច់ជិត200តោនសំរាប់ទប់និងការពារជេីងដីលោកអ្នក
⭐️ទហំបាវNAUE ធំ: បណ្តោយ50m ទទឹង5m កំពស់1.7m ទំងន់រួមទាំងខ្សាច់ជិត500តោន សំរាប់ទប់និងការពារជេីងដីលោកអ្នក
⭐️សរាប់ពត៌មានបន្ថែម: (+855)967797999, (+855)90797799,
(+855)11302050 “
មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ មានធ្លាក់ឈាមដោយគាត់គ្រប់ខែត្រូវឆ្លងទន្លេផងនោះ គាត់ក៍បានជូនប្រពន្ធទៅពិនិត្យផ្ទៃពោះនៅ បន្ទប់ថែទាំជំងឺឯកជន យឹម ផល្លា អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាប្អូនស្រីមិនអីទេអាចសម្រាលនៅកន្លែង របស់គាត់បានថ្លៃសេវាអស់តែមួយលានរៀលតែប៉ុណ្ណោះ។ ឮដូច្នេះដោយមានទំនុកចិត្តលើគ្រូពេទ្យ យឹមផល្លា ក្រុមគ្រួសារស្ត្រីរងគ្រោះក៏សម្រេចចិត្ត ឲ្យស្ត្រីជាប្រពន្ធឆ្លងទន្លេនៅទីនោះតែម្ដងទៅ ដោយយល់ថាអ្នកគ្រូពេទ្យ យឹមផល្លា គឺជាគ្រូពេទ្យ ធ្វើការប្រចាំនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រោយពេលសំរាលរួច ទារក នោះ អស់សង្ឃឹមបាត់ទៅហើយ ចំណែកឯស្ត្រីជាម្តាយ មានអាការៈខ្សោយទៅៗ ឃើញសភាពដូច្នេះក្រុមគ្រួសារក៏បានជំរុញឱ្យអ្នកគ្រូពេទ្យបញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំងព្រោះប្រពន្ធគាត់មិនស្រួលទេខ្សោយខ្លាំងណាស់ ពេលនោះគ្រូពេទ្យក៍សំរេចបញ្ជូន តែរឿងដែលនឹកស្មានមិនដល់ ពេលដែលបញ្ជូនស្រ្តីម្ដាយនិងទារកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងគឺហួសពេលអស់ទៅហើយ
(ស្លាប់ទាំងពី)។
ឃើញហេតុការណ៍ដូច្នេះក្រុមគ្រូពេទ្យដែលប្រចាំការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក៏បានរៀបចំបញ្ជូនសាកសពម្ដាយនិងកូនតាមរថយន្ដសាម៉ុយយ៉ាងលឿនដោយមិនបានចេញជាលិខិតស្នាមបញ្ជាក់អ្វីទាំងអស់។
ម្យ៉ាងទៀតអ្វីដែលធ្វើឲ្យគ្រួសាររបស់គាត់មានការសោកស្ដាយគឺបន្ទាប់ពីកើតហេតុមិនឃើញមានគ្រូពេទ្យដែលពាក់ព័ន្ធមកប្រឈមមុខជាមួយនឹងគ្រួសាររបស់គាត់នោះទេរីឯលោកប្រធានមន្ទីរពេទ្យវិញ បានលើកឡើងថាគ្មានគ្រូពេទ្យចង់ឱ្យអ្នកជំងឺស្លាប់នោះទេ៕