ប្រទេសចិនដាក់ការរឹតត្បិតទិដ្ឋាការថ្មីដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក

ទីក្រុងប៉េកាំង៖ នៅជុំចុងក្រោយនៃការប៉ះទង្គិចគ្នារវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោនដែលដាក់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គ្នាទៅវិញទៅមក អាជ្ញាធរចិនបានដាក់កម្រិតការដាក់ទិដ្ឋាការថ្មីលើអ្នកកាសែតបរទេស ដែលធ្វើការឱ្យស្ថាប័នសារព័ត៌មានអាមេរិកនៅចិនចំពេលភាពតានតឹងទ្វេភាគីកំពុងកើនឡើង។

Banner Sidebar 1 – ទឹកលាងដៃ

កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលនៃការស្នើរបន្តប័ណ្ណសម្គាល់របស់ពួកគេ ដែលជាធម្មតាមានសុពលភាពមួយឆ្នាំ អ្នកសារព័ត៌មានមួយចំនួន ត្រូវបានទទួលលិខិតមួយដែលនិយាយថាពាក្យសុំរបស់ពួកគេកំពុងត្រូវបានដំណើរការជំនួសប័ណ្ណព័ត៌មានថ្មី។ ពួកគេត្រូវបានណែនាំឱ្យកាន់លិខិតនោះរួមជាមួយប័ណ្ណព័ត៌មានដែលផុតកំណត់របស់ពួកគេ ជាភស្តុតាងនៃអត្តសញ្ញាណជាអ្នកសារព័ត៌មាន។

ទិដ្ឋាការចិនរបស់ពួកគេត្រូវបានភ្ជាប់នឹងកាតសារព័ត៌មាន ដែលមានសុពលភាពត្រឹមតែពីរខែប៉ុណ្ណោះដែលខ្លីជាងធម្មតា ដែលពីមុនមានរយៈពេលមួយឆ្នាំ។

អាជ្ញាធរចិនបានបញ្ជាក់យ៉ាងច្បាស់ថាលិខិតបញ្ជាក់សារព៌តមានបណ្តោះអាសន្ន – និងទិដ្ឋាការដែលភ្ជាប់ទៅនឹងពួកគេអាចត្រូវបានដកហូតវិញគ្រប់ពេលវេលា ដែលធ្វើអោយអ្នកសារព័ត៌មានដែលរងផលប៉ះពាល់ស្ថិតក្នុងភាពមិនច្បាស់ដោយមិនដឹងថាតើរយៈពេលប៉ុន្មានដែលពួកគេអាចស្នាក់នៅក្នុងប្រទេសចិនបាន។

គួរបញ្ជាក់ផងដែរថា នៅខែឧសភាទីក្រុងវ៉ាស៊ីនតោនបានកំណត់រយៈពេលនៃការស្នាក់នៅសម្រាប់អ្នកកាសែតចិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដល់ទៅ ៩០ ថ្ងៃ។

ទីក្រុងប៉េកាំងអះអាងថាគ្មានអ្នកកាសែតចិនណាម្នាក់ បានទទួលដំណឹងពីអាជ្ញាធរសហរដ្ឋអាមេរិកអំពីស្ថានភាពនៃការដាក់ពាក្យសម្រាប់ការពន្យារពេលទិដ្ឋាការនេាះ ដែលពួកគេនិយាយថាបានបង្អាក់ការងារនិងជីវិតរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើគ្មានការជូនព័ត៍មានថ្មីណាមួយទេ អ្នកសារព័ត៌មានចិននឹងត្រូវចាកចេញពីសហរដ្ឋអាមេរិកនៅដើមខែវិច្ឆិកានៅពេលដែលទិដ្ឋាការពួកគេផុតកំណត់។

ប្រភព៖ CNN

អត្ថបទដែលជាប់ទាក់ទង