ឯកឧត្តម ឡុង ឌីម៉ង់ ៖ ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងដាក់ទុនបន្ថែម ២០ លាន ដេីម្បីផលិតម៉ូតូកង់បី
ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ( កូរ៉េខាងត្បូង ) បានបង្ហោះព័ត៌មាននៅលេីគណនី ហ្វេសប៊ុករបស់ ឯកឧត្តម នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ នេះថា
លោកអគ្គនាយកក្រុមហ៊ុន TADA ជាក្រុមហ៊ុនកូរ៉េដែលបាននឹងកំពុងប្រតិបត្តិការម៉ូតូកង់បីនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពី PassApp និង Grab នឹងមានគម្រោងដាក់ទុនវិនិយោគបន្ថែមជាង 20 លានដុល្លារដើម្បីផលិតកង់បីដោយប្រើប្រាស់អគ្គិសនី ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ថាមពលស្អាតព្រមទាំងត្រៀមពង្រីកទៅបណ្ដាប្រទេសដទៃទៀតនៅក្នុងអាស៊ានដោយផ្ដើមចេញពីកម្ពុជា។
មហិច្ចតារបស់គាត់គឺឆ្ពោះទៅដណ្ដើមទីផ្សារក្នុងសេវាដឹកជញ្ជូនកង់បីនៅកម្ពុជាយើង។