ចោរដេីរលួចកាបូបតាម មន្ទីរពេទ្យ ត្រូវ បង្ក្រាប
កោះកុង ÷ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៩.៣០នាទី នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព លូវកាបូបលុយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានអោយដឹងថា បន្ទាប់ពីទទួលបន្តឹងពីឈ្មោះ ហេង អៀក ភេទស្រីអាយុ៥៦ឆ្នាំ ជនជាតិខ្មែរទីលំនៅវរ៣០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ អាគារជួរទី២ បន្ទប់លេខ២ ត្រូវជនមិនស្គាល់មុខបានលួចកាបូបខ្លួន កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលស្មាច់មានជ័យ បានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនឈ្មោះ ទេព ផល្លី ហៅធី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់។
ប្រភពខាងលើបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានធ្វើការថកហូតបានវត្ថុតាង កាបូបស្ពាយ១ ទូរស័ព្ទ១គ្រឿង លុយ៧០,០០០៛,២២០បាត លោហធាតុពណ៌មាស ខ្សែក១ខ្សែ ចិញ្ចៀន១វង់ និងឯកសារមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ។