ចោរស្រីលួចលុយអតីតតារាចម្រៀង ម៉ូលីកា ៨ពាន់ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើស្រាវជ្រាវឃាត់ខ្លួនស្រីម្នាក់ពាក់ព័ន្ធករណី (លួចប្រាក់ចំនួន៨០០០$) ពីជនរងគ្រោះជាអតីតតារាចម្រៀងរ៉ក់ និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះអ្នកនាង អឿន ម៉ូលីកា កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអគាខុនដូរ ស្កាយឡាយ ទីតាំងលេខ៨៨ បន្ទប់លេខ៣២០១ ជាន់ទី៣០ ផ្លូវ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

Banner Sidebar 1 – ទឹកលាងដៃ

ជនសង្ស័យមានឈ្មោះ ហេង ពៅ ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែ កញ្ញាឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានវត្ថុតាង និងសម្ភារ:មួយចំនួនផងដែរ ហើយបច្ចុប្បន្នជនសង្ស័យកំពុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង