បញ្ជូនឧត្ដមសេនីយ៍ ហង្ស ស៊ីផា ទៅកាត់ទោស ថ្ងៃ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០
បន្ទាយមានជ័យ ៖ ប្រភពច្បាស់ការពី ខេត្ត បន្ទាយមានជ័យ បាន អោយដឹងថាសាលាដំបូងខេត្ត បន្ទាយមានជ័យ បានកំណត់ ថ្ងៃបេីក សវនាការកាត់ទោស ឧត្ដមសេនីយ៍ត្រី ហង្ស ស៊ីផា នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទឆបោក ប្រព្រឹត្តិ ទៅនៅ ភូមិ ក្បាល ស្ពាន ឃុំ ប៉ោយប៉ែត ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០០៦ ដល់ អំឡុង ថ្ងៃ ខែ មិថុនា ឆ្នាំ ២០១៦ តាមមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ ។
តាមរយះ ដីកា អោយ ចូល រួម សវនាការ លោក ស្រី ឆេង ហាក់ងិន តំណាង អយ្យការ អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ បានកោះហៅ ជនរងគ្រោះ ឈ្មោះ គង់ កុសល អោយចូលរួម សវនាការ នៅ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ វេលា ម៉ោង ៨:៣០ នាទី ព្រឹក ។
សវនាការ នឹងប្រព្រឹត្ត ទៅ ដោយមាន សមាភាព លោក ងួន រតនៈ ចៅក្រម ជំនុំជម្រះ លោក ស្រី ឆេង ហាក់ងិន តំណាង អយ្យការ និង លោក បឹង សុធី ជា ក្រឡា បញ្ជី ។
បេីតុលាការរកឃេីញ ដូចការចោទប្រកាន់ លោកឧត្ដមសេនីយ៍ ជាប់ ចោទ ហង្ស ស៉ីផា អាច ប្រឈម មុខ នឹង ការ ជាប់ ពន្ធនាគារ ចន្លោះពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យ ជា ប្រាក់ ពី ១ លានរៀល ទៅ ៦ លានរៀល ។ ទាំងនេះ មិនទាន់ គិតអំពី ប្រាក់ ជំងឺ ចិត្ត ផង ។