បញ្ចប់​មុខតំណែង​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ ពី​ស្នងការ​ខេត្ត​កំពង់​ធំ​ និង​ ទម្លាក់​ឋានន្តរសក្ដិ​ពី​ផ្កាយ​ ២​ មកនៅ​ត្រឹម​ ស័ក្ដិ​ ៣​ ?

Banner Sidebar 1 – ទឹកលាងដៃ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា  ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំហើយ។

ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោក ត្រូវនគរបាលនារីៗមួយចំនួន ក្រោមឱវាទ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា បាន​បៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន​តាមទូរសព្ទ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ សុភ័គ បញ្ជាក់ថា៖«ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន»។ 

លោក ខៀវ សុភ័គ បន្តថា បច្ចុប្បន្ន​ ស្នងការថ្មី ត្រូវបានតែងតាំងជំនួសតំណែងរបស់លោក អ៊ុក កុសលហើយ។ តែលោក ពុំបានចាំឈ្មោះស្នងការថ្មីនោះទេ។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ថែមថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)៕

ប្រភព​ ថ្មី​ ថ្មី​

អត្ថបទដែលជាប់ទាក់ទង