ឯកឧត្តម ឃួង ស្រេង បញ្ជាអោយវាយកំទេចសំណង់ខុសច្បាប់ របស់ ឯកឧត្តម ឌី ពៅ
ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានអោយ គេហទំព័រ PVNN ដឹងថា ឯកឧត្តម បានបញ្ជាអោយ ខណ្ឌឬស្សីកែវ ដឹក នាំ កម្លាំង ចុះ ហាមឃាត់ និង វាយកំទេចសំណង់របងរឹងមាំ ដែលសាងសង់គ្មានច្បាប់អនុញ្ញាតិ របស់ ឯកឧត្តម ឌី ពៅ នាយទាហានជាន់ខ្ពស់ ក្រសួង ការពារ ជាតិ នៅចំណុច ភូមិ ទួលពពែ សង្កាត់ ទួលសង្កែ ២ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។
” បាវទំហំធំអាល្លឺម៉ង់NAUE ផ្តាច់មុខដោយក្រុមហ៊ុន: Chamreoun Rith Co.,ltd បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ2019
⭐️បើលោកអ្នកមានបញ្ហាបាក់រឺស្រុតដី ក្រុមការងារយើងអាចជួយបាន ដោយបច្ចេកទេសនិងផលិតផលបាវNAUE អាឡឺម៉ង់ ធានាលើបច្ចេកទេសនិងផលិត ផលរយះពេល៥ឆ្នាំ
⭐️ទហំបាវNAUE តូច: បណ្តោយ20m ទទឹង5m កំពស់1.7m ទំងន់រួមទាំងខ្សាច់ជិត200តោនសំរាប់ទប់និងការពារជេីងដីលោកអ្នក
⭐️ទហំបាវNAUE ធំ: បណ្តោយ50m ទទឹង5m កំពស់1.7m ទំងន់រួមទាំងខ្សាច់ជិត500តោន សំរាប់ទប់និងការពារជេីងដីលោកអ្នក
⭐️សរាប់ពត៌មានបន្ថែម: (+855)967797999, (+855)90797799,
(+855)11302050 “
នៅរសៀល ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ លោក ប្រាជ សីហា អភិបាល រងខណ្ឌ ឬស្សីកែវ បានដឹកនាំ កម្លាំង ចុះ ទៅហាមឃាត់ សំណង់ សង់គ្មានច្បាប់ អនុញ្ញាត របស់ ឯកឧត្តម ឌី ពៅ និង បានធ្វើ កំណត់ ហេតុ អោយបញ្ឈប់ការសាងសង់គ្មានការ អនុញ្ញាត និង សង់រំលោភយកផ្លូវរដ្ឋ និង ប៉ះពាល់ ដល់ ដីរបស់ ប្រជាជន ផងដែរ ។ លោក ប្រាជ សីហា បានណែនាំ តំណាងរបស់ ឯកឧត្តម ឌី ពៅ ត្រូវ សុំច្បាប់សាងសង់ជាមុនសិនទេីបអនុញ្ញាតអោយសាងសង់បន្ត ។ ចំពោះការសង់របងព័ទ្ធយកផ្លូវ និង ដី ប្រជាជន នោះ អាជ្ញាធរ ខណ្ឌ ឬស្សីកែវ ទុកពេលអោយរុះរេីចេញមួយសប្ដាហ៍ បេីមិនរុះរេីចេញទេ អាជ្ញាធរ ខណ្ឌ នឹងដឹកនាំកម្លាំងចុះរុះរេីវាយកំទេចចោលដោយមិនទទួលខុសត្រូវលេីការខូចខាតឡេីយ ។
ឯកឧត្តម ឌី ពៅ បានបំភ្លឺថា ពាក់ព័ន្ធ នឹងការដែលថា ឯកឧត្តម សង់គ្មានច្បាប់ អនុញ្ញាត សំណង់ របងស្ទេីរតែទាំងអស់នៅ ភូមិ ទួលពពែ សង្កាត់ ទួលសង្កែ ២ ខណ្ឌ ឬស្សីកែវ គ្មាន ច្បាប់ អនុញ្ញាត ដូចគ្នា ។ ឯកឧត្តម បាន បន្ថែមថា ឯកឧត្តម បានបរិច្ចាគដីឯកឧត្ដម ជាង ៦០០ ម៉ែត្រ ការ៉េ ជាសម្បត្តិាធារណៈ ចំណែក ផ្លូវ ដែល ឯកឧត្តម ធ្វើ របងប៉ះនោះមានតែជាង ១០០ ម៉ែត្រ ការ៉េ ប៉ុណ្ណោះ ។
តាមការកត់សំគាល់សំណង់ខុសភាគច្រេីនបង្ករឡេីងដោយអ្នកមានលុយ និង អ្នកមាន អំណាច តែប៉ុណ្ណោះ ។