ឃាត់ខ្លួន ២នាក់ មុខសញ្ញាសកម្មចែកចាយ និងជួញដួរ….

ត្រាំកក់ ៖ នៅថ្ងៃពុធ ០៧រោចខែ ភទ្របទឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១.១០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលាយបូរ បានបង្ក្រាបករណីរក្សាទុកនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនមួយករណី

Banner Sidebar 1 – ទឹកលាងដៃ

នៅចំណុចខាងជើងវត្តអង្គសមាធិ ស្ថិតភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

មានទី០១.ឈ្មោះ អ៊ូច វិឆ័យលី ហៅ អាងោល ភេទ ប្រុស អាយុ ២០ឆ្នាំ (មុខសញ្ញាសកម្ម)រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងទី ០២ឈ្មោះ ឃិត ចំរើន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ និងធ្វើការឆែកឆេរនិងដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់តូច នៅនឹងខ្លួនជនសង្ស័យ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង